ព័ត៌មានជាតិ

ឪពុកមា គីម ជុង​អ៊ុន ត្រូវបាន​ដកហូត​តំណែង និង​បណ្ដេញចេញ​ពី​បក្ស​

​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ ( កូរ៉េខាងជើង ) បានប្រកាស កាលពី​ថ្ងៃ​ចន្ទ លោក Jang Song – thaek ត្រូវជា​ឪពុកមា​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន ត្រូវបាន​គេ​ដកចេញ​ពី​តំណែង​ទាំងអស់ និង​បណ្តេញចេញ​ពី​គណបក្ស​ពលករ​កូរ៉េ ( WPK ) ពីបទ ប្រឆាំង​បក្ស និង​ឧក្រិដ្ឋកម្ម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA បាន​រាយការណ៍ ។​
KCNA បាន​និយាយថា ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​កណ្តាល នៃ​បក្ស​ពលករ​កូរ៉េ ( WPK ) បាន​ប្រារព្ធ​កិច្ចប្រជុំ និង​បាន​អនុម័ត សេចក្តីសម្រេច​មួយ កាលពី​ថ្ងៃអាទិត្យ នៃ​ការបណ្ដេញ លោក Jang ពី​បក្ស និង​ការដកហូត​តំណែង​ទាំង​អស់ ។​
Korean
“​គណបក្ស​របស់​យើង នឹងមិន​លើកលែង​ទោស​នរណាម្នាក់ ជំទាស់​ទៅ​នឹង​ការដឹកនាំ​របស់​ខ្លួន និង​រំលោភ លើ​ផលប្រយោជន៍​របស់​រដ្ឋ និង​ប្រជាជន​នៅ​ក្នុង​ការរំលោភ​លើ​គោលការណ៍​នៃ​ការ​បដិវត្តន៍ “​។ នេះ​ជា​សម្ដី​របស់​លោក​គីម ជុង អ៊ុន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Jang ត្រូវបាន​គេ​ដឹង​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​កាង​អំណាច​ឲ្យ គីម ជុង អ៊ុន ហើយក៏​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ជិតស្និទ្ធ​នឹង គីម ជុង អ៊ុន ជា​គេ​ផងដែរ​៕​

មតិយោបល់