យោងតាមប្រភពព័ត៌មាន Softpedia ដែលចុះផ្សាយនៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៣ ឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រកាសជាសាធារណៈអំពីការការបំផ្លាញភ្លុកប្រហែលជា ៦ តោនដែលបានរឹបអូសពីឈ្មួញជួញដូរ និងភ្លៀវទេសចរណ៍ចាប់តាំងពីឆ្នាំ ១៩៨៩ ក្រោយមកក៏មានការហាមប្រាមទៅលើការទិញ និងលក់សំភារៈដែលធ្វើពីភ្លុករហូតដល់បច្ចុប្បន្ន។
នៅក្នុងការកំទេចភ្លុកនេះផងដែរ ត្រូវបានធ្វើឡើងនៅភាគខាងជើងនៃតំបន់ Denver ក្បែរភ្នំ Rocky មិនតែប៉ុណ្ណោះការកំទេចភ្លុកនេះត្រូវបានគេរំពឹងទុកថានឹងត្រូវធ្វើឡើងម្តងទៀត ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតស្តីពីគំរោងការនេះផ្តល់ឲ្យជាសាធារណជនដឹងឭនៅឡើយ។ យ៉ាងណាក៏ដោយការកំទេចភ្លុកប្រហែលជា ៦ តោននេះដើម្បីបង្ហាញឲ្យអ្នកប្រមាញ់សត្វព្រៃបានដឹងឭ នឹងកុំឲ្យមានការជួញដូរខុសច្បាប់បន្តទៀត៕
ព័ត៌មានជាតិ
មតិយោបល់