អង់គ្លេស៖កាលពីរាត្រីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៣ ម្សិលមិញនេះដែរ ក្លិបបិសាចក្រហមបានធ្វើដំណើរទៅកាន់សំបុកចាបលឿង Norwich ដោយឈ្នះក្នុងលទ្ធផល ១-០ ដែលធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន CARROW ROAD ក្នុងក្របខណ្ឌ Premier League ។
ក្នុងជំនួបប្រកួតនេះដែរពិតជារឿងដ៏ស្មុគស្មាញខ្លាំងណាស់ សម្រាប់ David Moyes នៅតង់ទី ១ តែសំណាងល្អនៅនាទី ៥៧ ខណៈដែលបាល់ពិន័យបោះទូង របស់កីឡាករ John Ruddy បានធ្វើឲ្យ Welbeck មានឱកាសស្វែងរកគ្រាប់បាល់ ខណៈដែលខ្សែការពាររបស់ចាបលឿងក្លៀបាល់មិនបានសម្រេចនោះ។ លទ្ធផលនេះដែរបានធ្វើឲ្យបិសាចក្រហមរំកិលខ្លួនទៅកាន់តារាងទី ៦ ដោយមាន ៣៤ ពិន្ទុ ហើយចាបលឿង ស្ថិតនៅតារាង ទី ១៤ មាន ១៩ ពិន្ទុ។
សម្រាប់បិសាចក្រហម កីឡាករដែលធ្វើឲ្យគេចាប់អារម្មណ៍ ក្រៅពី Rooney និង Robin Van Persie នៅមានកីឡាករស្បែកខ្មៅ Danny Welbeck ដោយប៉ុន្មានប្រកួតចុងក្រោយមកនេះ តែងតែធ្វើឲ្យបិសាចក្រហមឈ្នះរហូត និងជាគន្លឺះដ៏សំខាន់ដែល David Moyes មិនអាចចោលបាន។
ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាកររូបនេះត្រូវបានគេសង្ឈឹមយ៉ាងមុតមាំថា ជាកីឡាករគន្លឺះដ៏សំខាន់ របស់ បិសាចក្រហម ដែលអាចជួសកីឡាករ Ryan Giggs នោះ។
បិសាចក្រហមបើទោះបីពេលនេះចាញ់ក្លិប កំពូលតារាងបណ្តោះអាសន្ន មេឃខៀវ ៧ ពិន្ទុ មែនពិត តែត្រូវបានអ្នកវិភាគនានា គិតថា វាខុសពីប្រក្រតី ដែលបិសាក្រហមឡើងកូដ មិនគួរឲ្យជឿក្រោមទម្រង់លេងរបស់ David Moyes ដោយខុសពី ប៉ុន្មានប្រកួតដំបូង ស្គាល់តែពាក្យថាចាញ់ ។ ជាមួយនឹងគ្នានេះដែរ គេរំពឹងថា បិសាចក្រហមអាចនឹងរក្សាពានរបស់ខ្លួននៅពេលខាងមុខដ៏ខ្លីនេះ៕
មតិយោបល់