ព័ត៌មានជាតិ

ស្រោមអនាម័យ​សម្រាប់​សត្វ​ឆ្កែ និង​សត្វ​ឆ្មា​កំពុង​វាយ​លុក​ទីផ្សារ​

​នៅ​ថ្ងៃ​ទី ៩ ខែតុលា ឆ្នាំ​២០១៣ គេហទំព័រ​បរទេសមួយ​បានឲ្យដឹងថា យុទ្ធនាការ​ផ្សព្វផ្សាយ​ស្រោមអនាម័យ​នេះ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ទប់ស្កាត់​កំណើត​នៃ​សត្វ​ឆ្មា និង​ឆ្កែ​។​
​យោង​ទៅ​តាម​អង្គការ ការពារ​សត្វ​ចិញ្ចឹម​នៅតាម​ផ្ទះ ក្នុង​រដ្ឋ San Francisco ប្រទេស​សហរដ្ឋអាមេរិក​បាន​ប្រកាស​យុទ្ធនាការ​ស្តីអំពី​ស្រោមអនាម័យ​ថ្មី​សម្រាប់​សត្វ​ចិញ្ចឹម​ក្នុង​គ្រួសារ ជាពិសេស​ឆ្កែ និង​ឆ្មា​។​

​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ គឺជា​វិធានការ​មួយ​ដែល​ល្អ​ប្រសើរ​បំផុត ដើម្បី​ទប់ស្កាត់​ការ​មាន​ផ្ទៃពោះ​របស់​សត្វ​ចិញ្ចឹម ជាង​នេះ​ទៅទៀត​នៅ​លើ​បណ្តោញ​អ៊ីធើ​ណែត​ក៏​បាន​ណែនាំ​នូវ​ប្រភេទ​ផលិតផល​ដោយឡែក​ពីគ្នា​ទៅ​តាម​ប្រភេទ​រូបរាង​នៃ​សត្វ និង​ទំហំ​របស់​វា​។​

​ការប្រកាស​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​គឺមាន​តែ​មួយគត់​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អ្នក​ដែល​ស្រឡាញ់​សត្វ​ជាច្រើន តែ​ទោះជា​យ៉ាងណា​ពួកគេ​មិនទាន់​ដឹង​ថា​គេហទំព័រ​នេះ​លក់​ផលិតផល​សប្ប​និម្មិត​នេះ​នៅឡើយ​។​
​អង្គការ​មនុស្សធម៌​មានប្រសាសន៍ថា​ជា​រៀងរាល់​ឆ្នាំ​នៅក្នុង​ប្រទេស​នេះ​មាន​សត្វ​ឆ្មា​រ និង​ឆ្កែ​ប្រហែលជា ៦ ទៅ ៨ លាន​ក្បាល​គ្មាន​ផ្ទះសំបែង​ដែល​ត្រូវបាន​ការពារ​ដោយ​មជ្ឍមណ្ឌល់​ការពារ​សត្វ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Condom2_zpsa0df9859.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Condom1_zps298df778.jpg

មតិយោបល់