អ្នកនេសាទម្នាក់បានរស់រានមានជីវិតបន្ទាប់ពីការវាយប្រហាររបស់ត្រីឆ្លាមជាលើកទីពីរនៅក្នុងប្រទេសអូស្ត្រាលីកាលពីថ្ងៃអង្គារ។នេះបើយោងតាមប្រភព័ត៌មានដែលចុះផ្សាយនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៣ នេះបានឲ្យដឹង។
ដោយមានការអន្តរាគមន៍ធ្វើការវះកាត់រយៈពេល ១០ ម៉ោង បន្ទាប់ពីមានរបួសយ៉ាងធ្ងន់ធ្ងរនៅលើក្បាល និងផ្ទៃមុខ ធ្វើឲ្យលោក Greg Pickering វ័យ ៥៥ ឆ្នាំរួចផុតពីសេចក្តីស្លាប់។ Pickering បានប្រកបរបរចិញ្ចឹមជីវិតជាអ្នកនេសាទនៅក្បែរតំបន់ Esperance ភាគខាងលិចប្រទេសអូស្ត្រាលីអស់រយៈពេល ៣០ ឆ្នាំ ហើយការរងគ្រោះលើកទីមួយរបស់គាត់គឺនៅក្នុងខែមិនាឆ្នាំ ១៩៩៤ ។ ជាក់ស្តែងនៅតំបន់នោះមានអ្នករងរបួសជាច្រើន ដែលបង្កឡើងដោយត្រីឆ្លាមផ្សេងគ្នា តែនៅក្នុងមួយរយៈពេលចុងក្រោយនេះហាក់មានភាពស្ងប់ស្ងាត់ទៅវិញ៕
ព័ត៌មានជាតិ
មតិយោបល់