ព័ត៌មានជាតិ

បុរស​ម្នាក់​កែច្នៃ​ក្តា​រស្គី​រំអិល​ទៅ​ជា​កង់​រង្វង់​ធំ​មួយ​ទទួល​ការចាប់អារម្មណ៍​នៅលើ YouTube (Video Inside)

​បុរស់​ម្នាក់​មាន​ឈ្មោះ Mark Gonzales និង​ក្រុម​របស់​គាត់​ត្រូវបាន​គេ​ហៅថា Krooked បានរួម​គ្នា​ច្នៃប្រឌិត​ចេញ​ជា​កង់​រង្វង់​ធំ​មួយ​ដែល​បង្កើត​ចេញ​ពី​ក្តា​រស្គី​ជាច្រើនត​ភ្ជាប់​សម្រាប់​ជិះ​នៅក្នុង​ទីក្រុង New York ។ ការពិត​ការ​ជិះ​បែបនេះ​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ប៉ុន្តែ​គាត់​មាន​គ្នា​ពីរ​ទៅ​បី​នាក់​ទៀត​ចាំ​ជួយ​ទប់​លំនឹង​កុំឲ្យ​ដួល ហើយ​ក្នុងកំឡុងពេល​សាកល្បង​នេះ​មិត្តភក្តិ​របស់​គាត់​ដែល​ព្យាយាម​ជិះ​កង់​រង្វង់​ដ៏​ធំ​មួយ​នេះ​បាន​រងរបួស​បន្តិចបន្តួច​ដែរ​។ រឿង​ដែល​នឹកស្មាន​មិន​ដល់​នោះ​គឺ​វីដេអូ​ឃ្លិប​របស់​គាត​ត្រូវបាន​អ្នកទស្សនា​ចូល​មើល​រហូត​ដល់​ទៅ ៦០.០០០ ដង​៕​
Circle Board
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់