ព័ត៌មានជាតិ

នគរបាលស្រុកភ្នំស្រុក បន្តសកម្មភាពចុះជួយសម្រួលចរាចរណ៍ជូនអ្នកដំណើរ នៅកំណាត់ផ្លូវទឹកជន់លិចខ្លាំង

បន្ទាយមានជ័យ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបន្តបញ្ជូនកម្លាំងនគរបាលទៅចុះ ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅតាមកំណាត់ផ្លូវដែលត្រូវទឹកជំនន់ជន់ខ្លាំងនៅស្រុកភ្នំស្រុក។

កំណាត់ផ្លូវមួយខ្សែចុះពីផ្លូវជាតិលេខ៥ ឆ្ពោះទៅទីរួមស្រុកភ្នំស្រុក និងតំបន់ទេសចរណ៍អាងត្រពាំងថ្ម ត្រូវបានដាក់ពង្រាយកម្លាំងនគរបាលជាច្រើននាក់ រួមជាមួយកម្លាំងប្រជាការពារ ដើម្បីចុះជួយធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ទាំងថ្មើរជើង ម៉ូតូ និងរថយន្ត ខណះកំណាត់ផ្លូវមួយនេះត្រូវបានទឹកលិចហូរ កាត់ផ្លូវខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។

ទន្ទឹមគ្នានោះ គ្រប់បណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុង ត្រូវបានត្រៀមកម្លាំង យាម ល្បាត សម្ភារ: មធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ឆ្លើយតបសភាពការណ៍បទល្មើសផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ឬ គ្រោះធម្មជាតិ និងអគ្គិភ័យជាដើម៕

មតិយោបល់