នៅតំបន់មួយនៃភាគខាងជើងនៅទីក្រុង Dakota កសិករជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះ Steve Jensen បាននិយាយនៅក្នុងកិច្ចសម្ភាសមួយថាកាត់ធ្លាប់បានមានអារម្មណ៍ថាមានក្លិនចម្លែកម្យ៉ាងនៅក្នុងកសិដ្ឋានរបស់លោកមុនពេលគាត់សម្រេចចិត្តជីកដីនៅត្រង់ចំនុចមួយនៃបំពង់បង្ហូររបស់ក្រុមហ៊ុនTesoro Corp’s ។ប្រេងកាត់ឆៅដែលបានបាញ់ភ្លាមចេញពីក្នុងដីក្នុងកំពស់ 6 អីញទៅលើបានធ្វើឲ្យលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ការរកឃើញនេះគឺចាប់តាំងពីថ្ងៃ 29 កញ្ញាមកម្ល៉េះហើយត្រូវបានគេជឿជាក់ថាវានឹងក្លាយជាតំបន់ប្រេងកាតធំជាងគេនៅក្នុងរដ្ឋហើយប្រេងកាតប្រមាណ 20,600 បារ៉ែលនឹងអាចយកបានពីតំបន់នេះ។
មានការងឿងឆ្ងល់នឹងសំណួរជាច្រើនដែលបានចោទសួរទៅអជ្ញាធរនិងរដ្ឋាភិបាលក្នុងតំបន់ពីព្រោះថាការរកឃើញមកត្រឹមថ្ងៃនេះគឺមានរយៈពេល 12 ថ្ងៃទៅហើយតែទើបនឹងឃើញមានព័ត៌មាននៅពេលនេះទៅវិញ៕
មតិយោបល់