ព័ត៌មានជាតិ

អាមេរិក​នឹង​ក្លាយ​ជា​ប្រទេ​សផលិត​ប្រេង​ធំ​ជាង​គេ​លំដាប់​ទី​២

​សហរដ្ឋអាមេរិក​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ធំជាងគេ​របស់​ពិភពលោក ដោយ​បាន​ដណ្ដើម​តំណែង​ប្រទេស​រុស្ស៊ី​។ នេះ​បើ​យោង​តាម​ការបង្ហាញ​ឲ្យ​របស់​ក្រុម​ឃ្លាំ​មើល​ថាមពល​របស់​លោកខាងលិច​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​ការប៉ាន់ប្រមាណ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ដែល​រដ្ឋាភិបាល​អាមេរិក បញ្ជាក់ថា ខ្លួន​គឺជា​ប្រទេស​ដែល​នាំចូល​ប្រទេង​ទៅកាន់​ប្រទេស​ចិន​ច្រើនជាងគេ​។​
​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ បានបង្ហាញ​ថា សហរដ្ឋអាមេរិក បាន​កើនឡើង​បន្តិច​ម្ដងៗ​លើ​ឧស្សាហកម្ម​ផលិត​ប្រេង​រហូតដល់​ពេល​នេះ អាច​នឹង​ឈាន​ទៅ​កាន់​តំណែង​របស់​ប្រទេស​រុស្ស៊ី​។​

​សហរដ្ឋអាមេរិក​បាន​ចូលរួម​សាកល្បង​លើ​កម្រិត​គុណភាព​ប្រេង​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេង ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាពិសេស​សហរដ្ឋអាមេរិក​បាន​បង្កើត​ទំនាក់ទំនង​ថ្មី​ជា​សម្ព័ន្ធមិត្ត​យូរអង្វែង​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ប្រេង​កំពូល​របស់​អារ៉ាប់ OPEC​។​

​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​អាមេរិក​បាន​និយាយថា ជាមួយនឹង​ការផលិត​បាន​ជាង ១០​លាន​ប៉ា​រ៉ែ​ល​ក្នុង​មួយ​ថ្ងៃ​កាល​ពី​ត្រីមាស​ទី​២ និង​ជា​តួលេខ​ខ្ពស់បំផុត​នៅ​ក្នុង​ប៉ុន្មាន​ទសវត្ស អាច​ប្រែក្លាយ​សហរដ្ឋអាមេរិក​ទៅ​ជា​ប្រទេស​ផលិត​ប្រេង​ធំ​លំដាប់​ទី​២ ជំនួស​តំណែង​ប្រទេស​រុស្ស៊ី​។​

​អង្គការ​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​បាន​ប៉ាន់ប្រមាណ​ថា នៅក្នុង​ឆ្នាំ ២០១៤ សហរដ្ឋអាមេរិក​អាច​ផលិត​ប្រេង​បាន ១១​លាន​ប៉ា​រ៉ែ​ល​ក្នុង​មួយ​ថ្ងៃ ចំណែក​រុស្ស៊ី​បាន​ត្រឹម ១០,៨៦​លាន​ប៉ា​រ៉ែ​ល​ក្នុង​មួយ​ថ្ងៃ​៕​

USA

មតិយោបល់