ព័ត៌មានជាតិ

កូនកំលោះ​កូនក្រមុំ​កោរ​ត្រងោល​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ដើម្បីសប្បុរសធម៌​

​អង់គ្លេស​៖​យោងតាម​គេហទំព័រ​បរទេសមួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នា​ម ២០១៤ បានឲ្យដឹងថា គូស្នេហ៍​មួយគូរ​បាន​កោរ​ប្រងោល​ក្នុង​ថ្ងៃ​រៀបការ​ដើម្បី​រៃ​អង្គាស​លុយ​សម្រាប់​សប្បុ​រស​ធម៌​។ ប្រាក់​ដែល​បានមក​ពី​ការរៀប​អាពាហ៍ពិពាហ៍​នោះ​ត្រូវ​បរិច្ចាគ​ទៅឲ្យ​អង្កការ​ស្រាវជ្រាវ​ជម្ងឺ​មហារីក​ទាំងអស់​។ អ្នកស្រី Roxy Greaves អាយុ ៣១ ឆ្នាំ និង Mick អាយុ ៣០ ឆ្នាំ​ដែល​ត្រូវជា​ស្វាមី​បាន​សម្រេចចិត្ត​រៀបចំ​កម្មវិធី​នេះ​ឡើង​នៅ​សួន Yorkshire Sculpture ចក្រភព​អង់គ្លេស​។​

​មូលហេតុ​ដែល​ពួកគេ​ទាំង​ពីរ​សម្រេចចិត្ត​ធ្វើ​បែប​នេះ​ពីព្រោះ​ពួកគេ​ធ្លាប់​បាត់បង​នូវ​មនុស្ស​ជា​ទី​ស្រឡាញ់​ខ្លួន​ដោយសារ​តែ​ជម្ងឺមហារីក​។ ដូច្នេះ​បានជា​អ្នកស្រី Roxy Greaves ផ្លាស់ប្តូរ​គម្រោងការណ៍ ដោយ​ឲ្យ​លោក Mick ដែល​ជា​ស្វាមី​កោរសក់​ឲ្យ​ខ្លួន​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​អង្ក​ការស្រាវជ្រាវ​ជម្ងឺមហារីក​។​
​គួរ​បញ្ជាក់​ផង​ដែល​ថា​ប្តី​ប្រពន្ធ​មួយ​គួរ​នេះ​បាន​បរិច្ចាគ​ប្រាក់​ជិត ១៣០០ ផោន​ដល់​ម​ជ្ឍ​ម​ណ្ឃ​ល់​ស្រាវជ្រាវ​ជម្ងឺមហារីក​នៅ​ចក្រភព​អង់គ្លេស​៕​
Strange Marriage (2)

Strange Marriage (1)

មតិយោបល់