ព័ត៌មានជាតិ

ក្រុមហ៊ុន IBM បង្កើត​ការងារ​ជាង ៧០០ នៅក្នុង​ប្រទេស​បារាំង​

ប៉ារីស​៖​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ IBM បាន​ប្រកាស​និង​សម្ភោ​ធ​នៅ​សាខា​បម្រើ​សេវាកម្ម​ផ្នែក ព័ត៌មានវិទ្យា របស់​ខ្លួន​នៅក្នុង​ភាគ​ខាងជើង​ក្នុង​ប្រទេស​បារាំង​ដែល​វា​ត្រូវ​បាន​គេ​ជឿជាក់ថា​នឹង​អាច​ផ្តល់​ឱកាស​ការងារ​ជាង 700 ប្រភេទ​តំណែង​សម្រាប់​រយពេល​ប្រាំ​ឆ្នាំ​។​

​នៅក្នុង​គេហទំព័រ​របស់ខ្លួន​បាន​និយាយថា​ការបើក​សាខា​បម្រើ​សេវាកម្ម​ព័ត៌មានវិទ្យា នេះ​ឡើង​ភ្លាម​មនុស្ស 200 នាក់​ដែល​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​នឹង​ត្រូវ​ដាក់​ឲ្យ​បម្រើ​ការងារ​ភ្លាម​។​គោលបំណង​ធំ​ដែល​ក្រុមហ៊ុន​បង្កើត​សាខា​ថ្មី​មួយទៀត​នៅ​ក្នុង​តំបន់​នេះ​ព្រោះ​ថា​ខ្លួន​ចង់ឲ្យ​មាន​ភាពងាយស្រួ​ល​ដល់​អ្នកជំនួញ​និង​អតិថិជន​ក្នុង​ស្រុក​ដែល​និយម​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន​ដោយ​វា​អាច​បំពេញ​ភាពខ្វះខាត​នៃ​សេវាកម្ម​បច្ចេកវិទ្យា​និង​តម្រូវការ​របស់​អតិថិជន​ខ្លួន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ការបណ្តាក់ទុន​លើក​នេះ​មិន​ត្រូវបាន​ប្រកាស​នោះ​ទេ​ដោយ​គ្រាន់​តែ​របាយការណ៍​បានឲ្យដឹង​ថា​ចំនួន​បុគ្គលិក​ដែល​ធ្វើការប​ឲ្យ​ក្រុមហ៊ុន IBM នៅក្នុង​ប្រទេស​បារាំង​មាន​ទៅ​ដល់ 9700 នាក់​ហើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Air/ibm_zpse698a139.jpg
https://i1272.photobucket.com/albums/y389/domneng/Air/ibm1-87372_zpsa5fc4c3b.jpg

មតិយោបល់