ក្រុមហ៊ុនផលិតរថយន្ត Porsche នឹងលក់រថយន្តកូនកាត់ម៉ូដែល Porsche 918 នៅលើទឹកដីប្រទេសចិន នាដើមឆ្នាំ ២០១៤ ប៉ុន្តែក្រុមហ៊ុនមួយនេះមិនបានបង្ហើបឲ្យដឹងពីតម្លៃនោះទេ។
Porsche 918 គឺជារថយន្តស៊េរីទំនើបមួយរបស់ Porsche ដូច្នេះតម្លៃរបស់វាប្រហែលជាមិនថោកនោះទេ ដោយតាមការវិភាគ ប្រហែលជា ២,១៩លានដុល្លារអាមេរិក សម្រាប់មួយគ្រឿង។
រថយន្តប្រភេទនេះ លក់នៅលើទីផ្សារសហរដ្ឋអាមេរិក មានតម្លៃ ៨៤៥.០០០ដុល្លារអាមេរិក បូករួមទាំងពន្ធលើការនាំចូលទៀតនោះ អាចនឹងលក់ក្នុងតម្លៃជាង ២លានដុល្លារអាមេរិក ព្រោះថា ពន្ធនៅក្នុងប្រទេសចិនគឺថ្លៃលើសពីការស្មាន៕
មតិយោបល់