ព័ត៌មានជាតិ

Update៖ គិតខ្លីម៉្លេះ! នារីវ័យ២៥ឆ្នាំម្នាក់ សម្រេចចិត្តចងកបញ្ចប់ជីវិត បន្ទាប់ពីឈ្លោះជាមួយប្តី

ភ្នំពេញ: ស្រ្តីម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយឈ្លោះប្រកែកគ្នាជាមួយប្តី បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦និង៣០ នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ៦ ក្នុងបរិវេណ សួនឧស្សាហកម្ម កាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីយប់មុនពេលកើតហេតុគេបានឮសំឡេងនារីរងគ្រោះ ដែលមានឈ្មោះ សុខលៀង ហៅ(អៀង) អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើត នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានឈ្លោះប្រកែកគ្នាជាមួយប្តី បន្ទាប់ពីឈ្លោះគ្នារួចមក អ្នកទាំងពីរក៏បានគេងបន្ទប់ផ្សេងគ្នា ប្តីគេង បន្ទប់ផ្សេង រីឯនារីខាងលើគេងបន្ទប់ខ្លួនដូចរាល់ដង ។ លុះព្រឹកឡើងដោយមានអ្នកមកហៅទៅធ្វើការរោងចក្រដូចសព្វមួងដង ក៏មិនឃើញមានអ្នកឆ្លើយតប ចំណែកទ្វារវិញក៏មិនបានចាក់សោក៏សម្រេចចិត្តរុញមើល បែរជាប្រទះឃើញនារីខាងលើបាន ចងក សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចចុះពិនិត្យតែម្តង ។

បច្ចុប្បន្នបន្ទាប់ពីមានការពិនិត្យកោសល្យវិច័យ ពីសមត្ថកិច្ចជំនាញរួច ទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់