ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ តាមការវាយតម្លៃជាបឋមរបស់សមត្ថកិច្ច ផ្ទះ១៥ល្វែងស្មើ១៧០បន្ទប់ រងការឆាបឆេះនៅមិនទាន់ដឹងមូលហេតុច្បាស់…

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះ ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសំឡេងផ្ទុះលាន់យ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋជាច្រើនបានរត់ចេញមកមើល ស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលយ៉ាងខ្លាំង រួចក៏ទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយអន្តរាគមន៍ ករណីនេះប្រើរថយន្តពន្លត់អស់ចំនួន ៤១គ្រឿង ទើបទប់ស្កាត់មិនឲ្យរាលដាលបន្តទៀតបាន ។

បញ្ជាក់៖ ចំពោះការឆាបឆេះនេះ បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន និងផ្ទះចំនួន ១៥ល្វែងស្មើនិង ១៧០បន្ទប់ តាមការវាយតម្លៃជាបឋមរបស់សមត្ថកិច្ច ចំណែកបញ្ហាដែលបង្កឲ្យកើតជាអគ្គិភ័យ នៅមិនទាន់ដឹងមូលហេតុច្បាស់ទេ ស្ថិតក្នុងការស្វែងរកមូលហេតុបន្ត៕

មតិយោបល់