ព័ត៌មានជាតិ

កីឡាករ​បាល់បោះ Gilbert Arenas ប្រើ​ក្រដាសប្រាក់ ១០០ ដុល្លារ ជំនួស​ក្រដាស​បង្គន់​

​កីឡាករ​បាល់បោះ Gilbert Arenas របស់​ក្លិប Shanghai Sharks បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​មហាជន​ភ្ញាក់ផ្អើល​ខណៈ ដែល​យក​ក្រដាសប្រាក់ ១០០ ដុល្លារ ១ ដុំ​ជំនួស​ក្រដាស​បង្គន់ ។​នេះ​បើ​តាម​ការបង្ហាញ ព័ត៌មាន​នៅ​លើ Instagram របស់គាត់​។​

​ជាមួយនឹង​គ្នា​នេះដែរ គាត់​បាន​សរសេរថា “​លុយ​មិន​បាន​ធ្វើឲ្យ​មនុស្ស​ផ្លាស់​ប្តូរ​នោះ​ទេ តែ​សម្រាប់​អ្នក​ដែល​មាន​លុយ​ថ្មីថ្មោង​ទើប​លុយ​ធ្វើឲ្យ​ផ្លាស់ប្តូរ ។ ខ្ញុំ​មិនដែល​ឃើញ​អ្នក​មាន​ចូល​ទៅ​ប្លន់​ធនាគារ​នោះទេ​។ មនុស្ស​ជាច្រើន​អាច​ស្អប់​ខ្ញុំ ខណៈ​ដែល​ខ្ញុំ​កាន់​លុយ​ទៅ​បន្ទប់ទឹក​”​។​

​រដូវ​កាល​ចុងក្រោយ​នេះ ទោះបីជា​មិន​បាន​បង្ហាញ​ទម្រង់​លេង ខណៈ​ដែលរ​បួស តែ​សម្រាប់ ក្នុង​ហោប៉ៅ របស់ Gilbert Arenas នៅតែ​មាន​ទឹកប្រាក់ ២០ លាន​ដុល្លារ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៣ ជា​កីឡាករ​ដែល​រកចំណូលបាន​ច្រើនជាងគេ​ក្នុង​ពិភព​បាល់បោះ​។​

​កាលពី​ឆ្នាំ ២០០៨ កីឡាករ Gilbert Arenas មាន​ទឹកប្រាក់​យ៉ាង​ច្រើនសន្ធឹក​រហូតដល់​ទៅ ១១១ លាន​ដុល្លារ បន្ទាប់​ពី​កុងត្រា​ជាមួយនឹង Washington Wizards រយៈពេល ៦ ឆ្នាំ​។ ក្រោយមក​គាត់​បាន​ផ្ទេរ​ទៅ​កាន់ Orlando Magic នៅ​ឆ្នាំ ២០១០ និង ២០១២ ទៅកាន់ Shangai Sharks ។​កីឡាករ​នេះ ក៏​ធ្លាប់បាន​ប្រកាសថា ខ្លួន​នឹង​មិន​ត្រូវការ​ប្រាក់​បន្ថែ​ម​ពី NBA ច្រើន​ជាង​នេះ​នោះ​ទេ ៕​
Gilbert Arenas (2)

Gilbert Arenas (1)
arenas1

មតិយោបល់