កាក់កបខ្លាំង ! ស្ងាត់ៗ រចនា រ៉ាវ៉ាឌី ហោះទៅដល់ឌូបៃ

(ភ្នំពេញ)៖ ពិតណាស់ រចនា រ៉ាវ៉ាឌី ជាតារាសម្ដែងស្រីដែល កំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្រោយពីរូបនាងបានលេចមុខសម្ដែងក្នុងខ្សែភាពយន្តភាគជាច្រើនរឿងមក ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់បត់បែន បញ្ចូលអរម្មណ៍ឲ្យអ្នកទស្សនាស្លុងចិត្តជាមួយផងនោះ។ លើសពីនេះ អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រតែងតែសរសើរមិនផុតពីមាត់នោះ បើនិយាយពីការតែងខ្លួនរបស់ រ៉ាវ៉ាឌី ពេលនេះ អាននិយាយបានថា នាងកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាកាលអំឡុងពេលចូលសិល្បៈដំបូងៗ នាងធ្លាប់មានគេបង្អាប់ថាមានសម្លេងដូចសត្វឆ្មា រូបរាងមិនស្អាត មិនសមធ្វើតួកុនយ៉ាងណាក៏ដោយ។…

ស្អាតលើសស្រីទៀត មើលយ៉ាងម៉េចក៏មិនដឹងថា Yoshi ជានារីកែភេទ

(ថៃ)៖ តារាសម្តែង និងជាម៉ូដែលភេទទី៣របស់ថៃ កញ្ញា Yoshi Rinrada កាន់តែស្អាត ពេញរូបពេញរាង គេសង្កេតឃើញថា រូបសម្រស់របស់នាង គឺកាន់តែស្រស់ស្អាតឡើងៗគួរឲ្យកត់សម្គាល់ ហើយបើនិយាយអំពីស្បែកវិញ សរលោង នារីៗល្មមៗសុំចាញ់តែម្តង។ ដោយឡែក អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺថា មុខមាត់របស់ Yoshi ក៏កាន់តែស្រស់ស្អាត…

សង្ស័យចំណងស្នេហា ពេជ្រ សូលីកា និងស្វាមី កំពុងរកាំរកូស ដល់ថ្នាក់…..

(ភ្នំពេញ)៖ ជឿជាក់ថា មហាជនប្រាកដជាបានស្គាល់ តារាចម្រៀងស្រី ពេជ្រ សូលីកា ជាក់ជាមិនខាន ដែលរូបនាង ត្រូវគេសរសើរគ្រប់ៗគ្នាថា ជានារីសំណាង កើតមករូបសម្រស់ក៏ស្អាត មានទេពកោសល្យ ពូកែច្រៀង ហើយថែមទាំង រើសបានស្វាមីល្អជាអ្នកជំនួញវ័យក្មេង ហើយបានកូនប្រុសគួរឲ្យស្រឡាញ់ថែមទៀត។ យ៉ាងណាមិញ ហ្វេនៗតារាស្រីរូបនេះ កំពុងផ្ទុះការសង្ស័យថា រូបនាងនិងស្វាមី…

ឡើងឆាក កាន់ក្បាលម៉េក្រូវិញ វ៉ាន់ នីឡា ប្រកាន់ខ្ជាប់៣ចំណុចដើម្បីអ្នកគាំទ្រ

(ភ្នំពេញ)៖ តារាស្រីរាងតូចច្រឡឹង ដែលទើបតែបង្ហាញមុខជាថ្មីក្រោយឃ្លាតឆ្លាតឆ្ងាយពីទស្សយីភាពរបស់មហាជន គឺកញ្ញា សុខ វណ្ណនីឡាត្រឡប់មកវិញលើនេះប្រកាន់គោលជំហរ៣ចំណុចធំៗដែលនាងប្រឹង និងតស៊ូ ដើម្បីបម្រើអារម្មណ៍មហាជន។ Instagram ផ្លូវការរបស់តារាចម្រៀងសំឡេងស្រទន់ វណ្ណនីឡា បានបង្ហោះរូប ភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពកំពុងសម្ដែងការច្រៀងលើឆាក ដោយបានភ្ជាប់ជាមួយពាក្យច្រើនឃ្លា និង៣ចំណុច ដែលនាងតែងតែប្រកាន់ជាប់ខ្លួនគ្រប់ពេលឡើងឆាក។វ ណ្ណនីឡា បានរៀបរាប់លើ Instagram៖…

រដ្ឋាភិបាលរដ្ឋ Texas ប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition (សម្គាល់​មុខ​)

អាជ្ញាធររដ្ឋ Texas សហរដ្ឋអាមេរិកបានប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition ដោយចោទប្រកាន់ថា ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានរំលោភលើច្បាប់ការពារឯកជនភាពរបស់រដ្ឋជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលប្រមូលទិន្នន័យជីវមាត្ររបស់ប្រជាជននៅក្នុងរដ្ឋ Texas រាប់លាននាក់ដោយគ្មានការយល់ព្រមពីពួកគេ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Wall Street Journal។ នៅក្នុងពាក្យបណ្ដឹងរដ្ឋាភិបាលក៏បានចោទប្រកាន់ Facebook ពីបទទាញយកព័ត៌មានជីវមាត្រពីរូបថត…

ស្ងាត់ៗ សេដ្ឋីនី Kylie សម្រាលបានកូនទីពីរ

(បរទេស)៖ យោងតាមសារព័ត៌មាន Fox News បានឱ្យដឹងថាតារាម៉ូដែល Kylie Jenner បានផ្តល់កំណើតដល់កូនទីពីររបស់នាងកាលពីសប្តាហ៍មុន ប៉ុន្តែមិនទាន់បានប្រកាសដំណឹងល្អនៅឡើយរហូតដល់ពេលនេះ ទើបរូបនេះបានបង្ហោះនៅលើបណ្តាញសង្គម។ ជាក់ស្តែង នៅលើ Instagram ជាផ្លូវការរបស់តារាស្រីរូបនេះ បានបង្ហោះរូបថតកូនស្រីរបស់នាង Stormi កាន់ដៃទារក ហើយដាក់ខ្លឹមសារថា «ថ្ងៃទី ២…

អាចទេ វណ្ណដា នឹងចេញ Album Skull ទី2 ឆាប់ៗនេះ?

(ភ្នំពេញ)៖ ថ្មីៗនេះ ពោលនៅទី១៦ ខែមករា ឆ្នាំ២០២២នេះ លោក វណ្ណដា បានធ្វើការផុសរូបនៅលើបណ្តេញសង្គម Instagram និងលើ Facebook Page ផ្លូវការរបស់លោក ជាមួយនឹងរូបភាពថ្មី ដែលបង្ហាញអំពីម៉ូដសក់ និងខ្សែកថ្មី របស់លោក។ ក្នុងការផុសរបស់លោក ក៏បានសរសេរថា New…

កក្រើក! Vannda ជាតារាខ្មែរទីមួយ មានហ្វេនៗរៀបចំកម្មវិធីបែបយ៉ាងអស្ចារ្យអោយ មិនធ្លាប់មានពីមុន

ភ្នំពេញ ៖ នាថ្ងៃអាទិត្យ ក្រុមអ្នកគាំទ្ររបស់ “វណ្ណដា” ដែលយើងស្គាល់ថាជា តារារ៉េបដ៏ល្បី កំពុងពេញនិយម ក្នុងពេលបច្ចុប្បន្ន ពួកគេបាននាំគ្នា រៀបចំកម្មវិធី ជួបជុំអ្នកគាំទ្រ ខ្នាតតូចមួយ នៅក្នុងហាងកាហ្វេ ជាមួយនឹងការរៀបចំ Cup sleeve រូបថត Photo Card…

Messi ព្យាបាលវិរុសកូវីដយឺតយ៉ាវជាការរំពឹងទុក

បរទេស៖ កីឡាករ Lionel Messi នៅសប្តាហ៍នេះបានធ្វើការបញ្ជាក់ប្រាប់ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនថាការងើបឡើងជាសះស្បើយពីជំងឺកូវីដរបស់ខ្លួនហាក់ដូចជាមានភាពយឺតយ៉ាវជាការរំពឹងទុក។ គិតមកដល់ពេលនេះមានរយៈពេលជាច្រើនសប្តាហ៍មកហើយដែល Messi បានឆ្លងកូវីដនិងសម្រាកព្យាបាលតែកីឡាករទើបតែអាចបង្ហាញសញ្ញាថានឹងអាចត្រៀមត្រឡប់វិលមករកការប្រកួតជូន PSG វិញក្នុងពេលឆាប់ៗនេះ។ Messi បានសរសេរបែបនេះនៅលើបណ្តាញ Instagramថា៖សូស្តីអ្នកទាំងអស់គ្នាខ្ញុំចង់អរគុណសម្រាប់អ្នកទាំងអស់គ្នាចំពោះសារជូនពរទាំងឡាយតែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាការជាសះស្បើយរបស់ខ្ញុំចេញពីកូវីដហាក់ដូចជាមានពេលវេលាយូរបន្តិចជាងការរំពឹងទុកប៉ុន្តែបច្ចុប្បន្នខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រឡប់៕

ហាយសូរណាស់! ស្ថានការណ៍កូវីដហាក់ធូរស្រាល ពេលនេះ មាន សូនីតា ចាយភាពហ៊ឺហាលើទឹកដីក្រៅប្រទេស

(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ ជាប់ឈ្មោះជា រាជនីក្រមា កញ្ញា មាន សូនីតា ដោយបច្ចុប្បន្ននេះ នាងកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលការតែងខ្លួនរបស់នាងតែងតែធ្វើឲ្យហ្វេនមួយចំនួន នាំគ្នាចាប់អារម្មណ៍ និងសរសើរគ្រប់គ្នា ព្រោះមើលទៅតែងតែស្អាតជានិច្ច។ យ៉ាងណាមិញ ថ្មីៗនេះ មាន សូនីតា បានបង្ករឲ្យមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមជាខ្លាំង ដោយនាង បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសបារាំងសាជាថ្មី…