ព័ត៌មានជាតិ

ម៉ូតូនិចបុកហុងដាឌ្រីមពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ របួសធ្ងន់ផុងលលាដ៍ក្បាលម្នាក់

ភ្នំពេញៈ ម៉ូតូម៉ាកស៊ុយស៊ូគីនិច បុកម៉ូតូម៉ាកហុងដាឌ្រីមសង់ ជិះឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលខ្ទាតអូសម៉ូតូទាំង២គ្រឿង និងមនុស្សប្រហែលជាង៣០ម៉ែត្រ រងរបួស២នាក់ធ្ងន់និងស្រាល ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពព្រែកតាមាក់ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៦ និង ៣០ នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិ លេខ៦អា ត្រង់ចំណុចស្ពានលេខ៦ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ម៉ូតូឆ្លងផ្លូវម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1GU-46 58 អ្នកបើកបរមិនត្រូវបានស្គាល់ អត្តសញ្ញាណ្ណនោះឡើយ ។ ចំណែកម៉ូតូបើកត្រង់ម៉ាកស៊ុយសាគីនិត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DF-4688 អ្នកបើកបរ
មានឈ្មោះ ថា មករា ភេទប្រុសអាយុ ១៧ ឆ្នាំ មានទីលំនៅ ឃុំព្រះប្រសព ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រងរបួសធ្ងន់ បែកក្បាលខាងមុខ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកស៊ុយស៊ូគីនិចជិះម្នាក់ឯង ធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូម៉ាកហុងឌ្រីមសង់ សេ១២៥ ជិះម្នាក់ឯង ឆ្លងផ្លូវពីកើតមកលិច ស្របពេលនោះម៉ូតូស៊ុយស៊ូគីនិច បានវ៉ារថយន្តមួយគ្រឿងខាងមុខ មិនចាំម៉ាកក៏ជ្រុល ចង្កូតបុក ម៉ូតូឌ្រីមពេញទំហឹង និងមនុស្សខ្ទាតអូសប្រហែលជាង ៣០ ម៉ែត្រ បណ្ដាលអោយយុវជនម្នាក់ ជិះម៉ូតូម៉ាកស៊ុយសាគីនិច រងរបួសបែក ផុងលលាដ៍ក្បាលខាងមុខ ចំណែកអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ រងរបួសស្រាល ។

ព័ត៌មានបានបន្តទៀតថា ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានបងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច ហៅរថយន្តសាមុយរបស់គ្លីនិកឯកជនពន្លឺ ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមណ្ឌលសុខភាពព្រែកតាមាក់ ។ ចំណែកឯម៉ូតូទាំងពីរ គ្រឿងយកទៅរក្សាទុក នៅឯផ្នែកចរាចរណ៍ផ្លូវគោកខណ្ឌជ្រោយចង្វា ដើម្បីរង់ចាំភាគីម្ចាស់ម៉ូតូទាំងសងខាង ចូលខ្លួនដោះស្រាយ ជាក្រោយ ៕

មតិយោបល់