ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិនបានកើនឡើង ខណៈពេលដែលកម្ដៅសេដ្ឋកិច្ចបានចាប់ផ្ដើមងើបឡើងវិញ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងហិរញ្ញវត្ថុ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។
ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិនបានកើនឡើង ១៣,៤ភាគរយ កាលពីខែកញ្ញា ដែលគិតជាទឹកប្រាក់បានចំនួន ១៥២,៤៨ពាន់លានដុល្លារអាមេរិក ចំណែកប្រាក់ចំណូលវិញមានកំណើន ៩,២ភាគរយ។
នៅក្នុងរយៈពេល ៩ខែដំបូង ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសនេះ បានកើនឡើង ៨,៦ភាគរយ។ កាលពីឆ្នាំ ២០១២ ប្រាក់ចំណូលសារពើពន្ធរបស់ចិនបានកើនឡើង ១២,៨ភាគរយ។
នៅក្នុងខែកញ្ញា ប្រាក់ចំណូលសារពើពន្ធរបស់រដ្ឋាភិបាលកណ្ដាលបានកើនឡើង ១៥,៥ភាគរយ បើធៀបទៅនឹងឆ្នាំមុនគឺដូចគ្នា នេះដោយសារតែកម្ដៅពាណិជ្ជកម្ម និងសេដ្ឋកិច្ចកើនឡើង។
ការចំណាយសារពើពន្ធរបស់ប្រទេសនេះ បានកើនឡើង ៨,៨ភាគរយ គឺជាទឹកប្រាក់មានចំនួន ៩,១៥ពាន់ពាន់លានយន់ នៅក្នុងរយៈពេល ៩ខែដំបូង៕
មតិយោបល់