ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ចរាចរអាវុធ (កាំបិតនិងចម្ពាមកៅស៊ូ) ដាក់តាមខ្លួន ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

កំពង់ឆ្នាំង: កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទ ចរាចរ អាវុធដាក់ (កាំបិតនិងចម្ពាមកៅស៊ូ) តាមខ្លួននៅ ចំណុចសួនកុមារមុខសាលាខេត្ត ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង វេលាម៉ោង ៣និង០០នាទីទៀបភ្លឺ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។

ជនសង្ស័យទាំង ០៣នាក់មានឈ្មោះ៖
១/ សៀ សា ភេទប្រុស អាយុ ២១ឆ្នាំ។
២/ អាល់ សំអែម ភេទប្រុស អាយុ ១៨ឆ្នាំ ។
៣/ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ ១៩ឆ្នាំ ។
ជនសង្ស័យទាំង ០៣នាក់ខាងលើ មានទីលំនៅភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

ដកហូតវត្ថុតាងរួមមាន៖ កាំបិតបន្ទោះចុងស្រួច ០១ដើម,ចម្ពាមកៅស៊ូ ០១, និងម៉ូតូ ០២គ្រឿង ៕

មតិយោបល់