ព័ត៌មានជាតិ

កូរ៉េ​ជា​ប្រទេស​ដែល​មាន​អត្រា​វះកាត់​កែ​សម្ផស​ច្រើនជាងគេ​បំផុត​លើ​លោក​

​តាម​ប្រភព​ព័ត៌មាន​បរទេសមួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៣ ខែតុលា​ឆ្នាំ ២០១៣ បានឲ្យដឹងថា មាន​ប្រទេស​ជាច្រើន​គិត​ថា​សម្រស់​គឺជា​កត្តា​សំខាន់​បំផុត​ជាពិសេស​គឺ​ប្រទេស​កូរ៉េ​នេះ​តែម្តង​។ កូរ៉េ​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​នៃ​ការវះកាត់​ច្រើនជាង​ប្រទេស​ផ្សេង​ទៀត​នៅលើ​ពិភពលោក ជាពិសេស​ចាប់ពី​អាយុ ១៩ ទៅ ៤៩ ឆ្នាំ ដែល​យុវវ័យ​នៅ​កូរ៉េ​ខាងត្បូង​តែងតែ​ប្រាថ្នា​ចង់បាន​។ ការកែ​សម្រស់​ទាំងនោះ​មាន​ធ្វើ​ត្របកភ្នែក​ពីរ​ជាន់ ធ្វើ​ច្រមុះ​ឲ្យ​ស្រួច និង​កែប្រែ​កន្លែង​ផ្សេងទៀត​នៅ​លើ​រាងកាយ​ដែល​ពួក​គេ​គិត​ថា​មិន​ពេញចិត្ត​។​

​ទោះបីជា​នៅក្នុង​សង្គម​របស់​កូរ៉េ​គាំទ្រ​ការវះកាត់​កែប្រែ​សម្រស់​ក៏ដោយ ប៉ុន្តែ​ការ​ស្រមៃ​នេះ​មិន​ងាយស្រួល​ទេ ព្រោះ​ត្រូវ​ស៊ូទ្រាំ​ការឈឺចាប់​នៅ​ពេល​វះកាត់​ដើម្បី​បាន​សម្រេច​ដូច​បំណង​។​
​ស្ត្រី​ជា​អ្នក​ថតរូប​ជនជាតិ​កូរ៉េ​ម្នាក់​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ធ្វើដំណើរ​ទៅ​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក បាន​និយាយ​ថា​សម្រស់ ឬ​ការ​វៈ​កាត​កែប្រែ​ឲ្យ​ដូច​បំណង​នៅតាម​បណ្តាល​ប្រទេស​នីមួយៗ​គឺ​មាន​ភាពខុស​គ្នា​ខ្លាំងណាស់ ហើយ នៅពេលដែល​នាង​ត្រឡប់​មក​ប្រទេស​ដើម​វិញ នាង​បាន​ផ្តិត​យក​នូវ​រូបភាព​ជា​ច្រើន​ក្នុង​បន្ទប់​នៃ​ការវះកាត់​កែប្រែ​សម្រស់ និង​ឈុត​ឆាក​ដ៏​គួរឲ្យ​ឈឺចាប់​បំផុត​របស់​ស្ត្រី​៕​ ​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/urgery1_zps521f166b.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/urgery8_zps0e8c6302.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/urgery13_zps9bfa61a1.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/urgery3_zps1ba1514e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/urgery4_zpsa29c78f9.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/urgery10_zps61ac61cf.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/urgery9_zps75f3b6cb.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/urgery5_zpse58d1d35.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/urgery7_zps6775ac1e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/urgery11_zps01487d4a.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/urgery12_zps3c5178ef.jpg

មតិយោបល់