ព័ត៌មានជាតិ

សួនសត្វខ្លាមួយកន្លែងនៅកោះភូកេត បើកទ្វាស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ

 

(ប្រទេសថៃ)៖ នៅពេលនេះ ឧទ្យានសត្វខ្លាមួយកន្លែង ដែលមានទីតាំងនៅកោះភូកេត ប្រទេសថៃ បានបើកទ្វារទទួល ភ្ញៀវ ទេសចរ បរទេស ចាប់ពី ថ្ងៃទី ១ ខែ កក្កដា នេះ។ ការបើកឧទ្យានមានឈ្មោះថា « Tiger Kingdom» នេះគឺដោយសារតែ បាន ធានាថាបុគ្គលិករបស់ពួកគេជាង៩០ភាគរយ បានចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់គ្រប់គ្នា ហើយមុនបើកទទួលភ្ញៀវទេសចរអន្តរជាតិ។

ជាការកត់សម្គាល់ ឧទ្យានមួយនេះត្រូវបានគេដឹងថា មានសត្វសត្វខ្លាជាង៥០ក្បាល ដែលកន្លងមកធ្លាប់បានស្វាគមន៍ភ្ញៀវទេសចរ ជិតមួយពាន់នាក់ក្នុងមួយថ្ងៃ មុនពេលមានការរាតត្បាតមេរោគកូវីដ១៩។ តែឥឡូវនេះ មានមនុស្សតិចជាង២០នាក់ប៉ុណ្ណោះ បាន ទៅលេងឧទ្យាននេះជារៀងរាល់ថ្ងៃ។

គម្រោង «Phuket Sandbox» ដែលជាផ្នែកមួយនៃផែនការបើកប្រទេសឡើងវិញ របស់រដ្ឋាភិបាលថៃនឹងអនុញ្ញាតឱ្យមានការ ចេញចូលដោយសេរីនៅលើកោះភូកេត សម្រាប់ភ្ញៀវ ទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់ចំនួន ដោយមិនចាំបាច់ធ្វើ ចត្តាឡីស័កនៅពេលមកដល់នោះទេ។

រដ្ឋាភិបាលថៃ ក៏បានបង្ហាញក្តីសង្ឃឹមថា គម្រោងនេះនឹងទាក់ទាញអ្នកទេសចរប្រមាណ១៣ម៉ឺន នាក់ក្នុង ត្រីមាស ទី៣ឆ្នាំនេះ។

មតិយោបល់