ព្រះសីហនុៈ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលជា ៤ល្ងាច នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមួយកើតឡើង។
ជនរងគ្រោះឈ្មោះ រឹម ចិត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅកន្លែងកើតហេតុ។
ជនសង្ស័យម្នាក់ឈ្មោះ ប៉ោ យ៉ែន ភេទបុ្រស អាយុ ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ បានប្រើកាំបិតកាប់ចំ ក ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ឈាមហូរស្រោចពេញខ្លួន។
យោងប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុជនរងគ្រោះរករឿងវាយជនសង្ស័យ ហើយសង្ស័យក៏យកកាំបិតចិតបន្លែកាប់ត្រូវជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៨៨៨ខេត្តព្រះសីហនុ រីឯជនសង្ស័យនគរបាលបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕



មតិយោបល់