ព័ត៌មានជាតិ

Samsung សុំទោស​អតិថិជន​ចិន ចំពោះ​បញ្ហា​ទូរស័ព្ទ​ចេះតែ​គាំង​

​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​ធំជាងគេ​របស់​កូរ៉េ​ខាងត្បូ​ង Samsung បាន​សុំទោស​ដល់​អតិថិជន​នៅក្នុង​ប្រទេស​ចិន ចំពោះ​បញ្ហា​មួយចំនួន​ដែល​កើតមាន​នៅ​លើ​ទូរស័ព្ទដៃ​ក្នុង​ប្រទេ​ចិន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ទូរស័ព្ទ Samsung មួយចំនួន​បាន​កើត​មាន​បញ្ហា​ដូច​ជា​ការ​គាំង ប្រើ​រអាក់រអួល​ជាដើម​។ បញ្ហា​ទាំងនេះ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​ស្ថានីយទូរទស្សន៍ CCTV របស់​ចិន ដោយ​បាន​និយាយថា Samsung ត្រកូល Note និង S បាន​កើត​មាន​បញ្ហា​ដូចខាងលើ​។​

​ក្រុមហ៊ុន Samsung បាន​ចេញ​មុខ​សុំទោស​អតិថិជន​របស់​ខ្លួន​តា​មរយៈ​គេហទំព័រ ដោយ​បាន​និយាយថា ខ្លួន​នឹង​ធ្វើ​ការជួសជុល​លើ​ទូរស័ព្ទ​ដែល​កើត​មាន​បញ្ហា​ដោយ​មិន​គិតថ្លៃ ព្រម​ទាំង​សង​សំណង​ទៅកាន់​អតិថិជន​ដែល​បាន​បង់លុយ​រួចរាល់​លើ​សេវាកម្ម​ជួសជុល​៕

samsungconference

មតិយោបល់