តាមប្រភពព័ត៌មាន metro ដែលចុះផ្សាយនៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៣ បានឲ្យដឹងថា មហាសេដ្ឋីជនជាតិរុស្ស៊ីបានចំណាយប្រាក់ប្រហែលជា ១៨ ពាន់លានដុល្លារ ដើម្បីផលិតបំពង់ថ្នាំជក់ដាំត្បូងពេជ្រធ្វើជាអំណោយជូនមិត្តស្រីជាទីស្រឡាញ់។
រូបរាងរបស់បំពងមួយនេះស្រដៀងទៅនឹងបំពងខ្សៀអេឡិចត្រូនិច ប៉ុន្តែវាត្រូវបានដាំពេជ្រព័ទ្ធជុំវិញហើយមានបន្ថែមត្បូងគ្រីស្តាល់ ៤៦ គ្រាប់ និងមានប៊ូតុងព៌ណមាស 24K នៅខាងលើថែមទៀត។ មហាសេដ្ឋីជនជាតិរុស្ស៊ីរូបនោះមិនបានបញ្ចេញឈ្មោះនោះទេ តែអំណាយនេះគាត់សង្ឈឹមថាអាចជួយជុំរុញលើកទឹកចិត្តនាងឲ្យកាន់តែមានភាពជឿជាក់លើលោក។
លោក Anthony Mixides បានឲ្យដឹងថា ក្រុហ៊ុនបានផលិតបំពងខ្សៀពេជ្របន្ទាប់ពីបានទទួលបញ្ជាររបស់គាត់ ដែលម្រូវឲ្យមានពេជ្រ ត្បូងគ្រីស្តាល់ និង មាស ដែលមានគុណភាពល្អបំផុតសម្រាប់ដាំជុំវិញបំពងមួយនេះ ពួកគេបានចំណាយពេលជាងបួនខែទើបអាចសម្រេចបានផលិតផលដែលស្រស់ស្អាត ហើយមានតែមួយគត់នេះចេញមក៕
មតិយោបល់