ព័ត៌មានជាតិ

គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី​សម្រាប់​ឆ្នាំ ២០២១ នឹង​កាន់តែ​ខ្លាំងក្លា​

រុស្ស៊ី ៖ Strategic Rocket Forces of Russia នឹង​បំពាក់​យ៉ាង​ពេញលេញ ជាមួយនឹង ប្រពន្ធ​មី​ស៊ី​ល​ជំនាន់​ថ្មី ពោល​គឺ​ជំនាន់​ទី ៥ សម្រាប់​ឆ្នាំ ២០២១​។​
Missile
​កាលពី​ថ្ងៃ​ទី ២៣ ខែ តុលា នេះ ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ទីភ្នាក់ងារ​ព័ត៌មាន​របស់​រុស្ស៊ី RIA Novosti បាន​ដកស្រង​សម្តី​របស់ Col. Igor Yegorov ដែល​ជា​អ្នកនាំពាក្យ របស់​ក្រសួង​ការពារជាតិ និយាយថា យុទ្ធសាស្ត្រ​របស់​ប្រទេ​រុស្ស៊ី​ទៅ​លើមី​ស៊ី​ល នឹង​ត្រូវ​បំពាក់​យ៉ាង​ពេញលេញ ជាមួយនឹង​មី​ស៊ី​ល​ជំនាន់​ទី ៥ សម្រាប់​ឆ្នាំ ២០២១ ។ បើ​យោង​ទៅតាម Roadmap បានឲ្យដឹងថា សម្រាប់​មី​ស៊ី​ល​នេះដែរ ដល់​ឆ្នាំ ២០១៦ វា​នឹង​មាន​កំលាំង​កាន់តែខ្លាំង ដោយ​កើន​ដល់ ៦០ ភាគរយ និង ឈានដល់ ៩៨ ភាគរយ សម្រាប់​ឆ្នាំ ២០២១ ។​ភាព​ទំនើបកម្ម​នៃ កំលាំង​មី​ស៊ី​ល​ថ្មី​នេះ​ដែរ គឺ​ក្នុង​គោលបំណង ប្រជ្រៀត​ចូល ជាមួយនឹង​សហរដ្ឋអាមេរិក និង អង្គការ​ណា​តូ ។​

​កាលពី​ថ្ងៃ​ទី ៣ ខែ តុលា កន្លងទៅ សារព័ត៌មាន RIA Novosti បាន​ចុះផ្សាយ​ថា ឆ្នាំ​នេះ​វា​គួរតែ​បញ្ចប់ រុស្ស៊ី​នឹង​ធ្វើ​ការសាកល្បង​ទៅលើ​ប្រភេទ​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​ខ្លួន ដែល​មានឈ្មោះ​ថា RS-26 Rubezh ។​បច្ចុប្បន្ន​នេះ​ដែរ បច្ចេកទេស​នៃ​ការផលិត​មី​ស៊ី​ល RS-26 មិនទាន់​បាន​ប្រកាស​ជា​សាធារណៈ ប៉ុន្តែ បើ​យោង​ទៅតាម​អ្នកជំនាញ​ផ្នែក​មី​ស៊ី​ល​បានឲ្យដឹងថា RS-26 ត្រូវបាន​ពិភពលោក​ទទួលស្គាល់ ហើយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នេះដែរ នឹង​បំពាក់​ថ្មី ដោយ​បច្ចេកទេស​ចុងក្រោយ​៕​

មតិយោបល់