ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាល ៧មករា ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាល ៧មករា ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង០១និង៣០នាទី រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ កំពុងតែជក់ ត្រង់ចំណុចច្រកក្រោមជណ្ដើរ នៅផ្ទះលេខ១៥៥ E3z ផ្លូវ៩៣ ភូមិ៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ក្រុងភ្នំពេញ។

សមត្ថកិច្ច បានប្រាប់ឱ្យ Post News ដឹងថា ជនសង្ស័យទី១ មានឈ្មោះ ញិុល សុធារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ១៥៥ E3z ផ្លូវ៩៣ ភូមិ៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី២ ឈ្មោះ លឹម រ៉ាម៉េត ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរ និងស្នាក់នៅ មិនប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌ ៧មករា ឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ដើម្បីសួនាំចាត់ការ តាមនីតិវិធី៕

photo_2016-04-28_16-59-42

មតិយោបល់