ព័ត៌មានជាតិ

ទិន្នផល​ប្រេង​ឆៅ​ចិន​កើនឡើង ២,៣%

​ទិន្នផល​ប្រេង​ឆៅ​របស់​ចិន​បាន​កើនឡើង​ដល់ ១៥៥,១៩​លាន​តោន​នៅក្នុង​រយៈពេល​បី​ត្រីមាស​ដំបូង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​កើនឡើង ២,៣​ភាគរយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​មន្ត្រី​រៀបចំ​ផែនការ​សេដ្ឋកិច្ច​របស់​ចិន​។​

​នៅក្នុង​អំឡុង​ចន្លោះ​ខែ​មករា​-​កញ្ញា ចិន​ទទួលបាន​ទិន្នផល​ប្រេង​ឆៅ​ចំនួន ៣២៨,៦៣​លាន​តោន កើនឡើង ៧,៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ ខណៈ​ដែល​ប្រេង​ចម្រាញ់​កើនឡើង ៦,៤​ភាគរយ ស្មើនឹង ២០២,១៥​លាន​តោន​។ នេះ​បើ​យោង​តាម​ការឲ្យដឹង​នៅក្នុង​សេចក្ដីថ្លែងការ​ណ៍​របស់​គណៈកម្មការ​អភិវឌ្ឍ​ន៍ និង​កំណែទម្រង់​ជាតិ​។​

​នៅក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា ការនាំ​ចេញ​ប្រេង​ចម្រាញ់ បាន​កើនឡើង ៤,៣​ភាគរយ ស្មើនឹង ១៩៤,៨៤​លាន​តោន បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​រយៈពេល ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៣ ទិន្នផល​ឧស្ម័ន​ធម្មជាតិ​ចិន​មាន​ចំនួន​សរុប ៨៦,៣​ពាន់​លាន​ម៉ែត្រគូប ដោយ​កើនឡើង ៩,២​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​៕

petrochina

មតិយោបល់