ព័ត៌មានជាតិ

ជនស័ង្សយកាច់សោរលួចយក ម៉ូតូ អស់លក្ខ័ត្រូវសមត្ថកិច្ចឃាត់បាននៅបាត់ដំបង

បាត់ដំបងៈ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេ នីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការសម្រ ប សម្រួលលើនីតិវិធីពី លោក នួន សានព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តបាត់ដំបងផងនោះ កាល ពីថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២០ លោក ឧត្តម សេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារ ព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលក្នុងផែន ដោយមានលោកវរសេនីយ៍ទោឈឿង គឹម សុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រួមជាមួយកម្លាំងនគរបាល ក្រុមអន្តរាគ មន៍ បង្ការបង្រ្កាប នៃស្នងការដ្ឋានបានចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាប ករណីអំពើលួចមានស្ថានទម្ងន់ទោស ( កាច់សោលួ ច យកម៉ូតូ )មួយករណី នៅចំណុចក្នុងផ្ទះសំណាក់ មួយកន្លែងស្ថិតក្នុងភូមិចំការឫស្សី សង្កាត់ព្រែក ព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ផុន សុភា ហៅភាភេទប្រុសអាយុ ២៦ ឆ្នាំមានទីលំនៅភូមិត្នោតជុំឃុំកោះស្រុកពញាឮខេត្តកណ្ដាល ជា បក្សពួកជន សង័្សយក្នុងករណីដ៏សកម្មខាងលេីក្នុងចំណោម បក្សពួកផ្សេងទៀតដែលរត់គេចខ្លួន។

*ក្នុងការឃាត់ខ្លួននេះបានដកហូតវត្ថុតាងរួមមាន ៖
– កូនសោរម៉ូតូចំនួន ០៤គ្រាប់
– កូនសោដែក ( រាងអក្សរតេ T ) ចំនួន ០១ដើម
-កូនសោដែក ( រាងអក្សរ L ) ចំនួន ០១ដើម
– តួណឺវីសដែក ដងជរ័ ចំនួន ០១ដើម
– ស៊ីមកាតទូរសព្ទចំនួន០១
– ខ្ចៅ( សម្រាប់ចាប់ស្លាកលេខម៉ូតូ ) ចំនួន ០១
– អាវនិងខោដែលពាក់ធ្វើសកម្មភាពកន្លងមក ចំនួន០១

ក្នុងករណីខាងលេីនេះលោកវរសេនីយ៍ទោ ឈឿ ង គឹមសុង បានបញ្ជាក់ថា ជនសង័្សយខាងលេី រួមជាមួយបក្សពួករបស់គេដែលកំពុងរត់ (គេចខ្លួន) ធ្លាប់ធ្វេី សក ម្ម ភាព(កាច់សោលួចយក ម៉ូតូ) នៅ ខេត្តបាត់ដំបង យ៉ាងសកម្មនាពេលកន្លង មក ដែល មុខសញ្ញាទាំងនេះជាមុខសញ្ញា( ឆ្លង ខេត្ត) ចេញពី រាជធានីភ្នំពេញ និងខេត្តកណ្តាល មកធ្វេីសកម្មភា ព នៅ ខេត្តបាត់ដំបង ពេលធ្វេីបាន ភ្លាម( ជិះ)យកទៅលក់នៅ(ភ្នំពេញ)ភ្លាម ៗ ហេីយជនសង័្សយ ប្រេីប្រាស់ ការ(ឃ្លាំមេីល)អំពីការធ្វេស ប្រហែសរបស់ម្ចាំស់(ទ្រព្យ)តែបន្តិចគឺពួកគធ្វេីសកម្មភាព(បានសម្រេច ភ្លាម)។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានអំពាវ នាវចំពោះមហារជនជា(ម្ចាស់ទ្រព្យ)សូមមេត្តាមាន ការ ប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះទ្រព្យសមត្តិរបស់ ខ្លួន ព្រោះថា តែយេីងបាត់ការប្រុ ង ប្រយ័ ត្នតែបន្តិច ជនសង័្យយពិតជាធ្វេីសកម្មភាព បាន សម្រេចភ្លាម តែម្តង ហេីយនៅពេលដែលទ្រព្យសម្បត្តិ បាត់បង់ទៅហេីយ នោះមិនមែនជាការងាយស្រួ លទេក្នុងការស្រាវជ្រាវរកមកវិញ នោះ គឺ ជាការលំ បាកណាស់។ ជាមួយនេះដែរ លោកស្នេីសុំឲ្យមានការចូលរួមសហការណ៍ផ្តល់ព័ត៌មានជា បន្ទាន់ដល់សមត្ថកិច្ចនគរបាល ក្នុង ករ ណីមានអំពេីល្មេីសច្បាប់ណាមួយកេីតឡេីង។

ជនសង្ស័យរួមទាំងវត្ថុតាងខាងលេីការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ សា លា ដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

 

 

 

មតិយោបល់