ព័ត៌មានជាតិ

ក្រុមហ៊ុន​ដំបូង​ដែល​ផលិត​ស្រា​សម្រាប់​សត្វ​ឆ្មា​នៅ​ប្រទេស​ជប៉ុន​

​យោងតាម​គេហទំព័រ​បរទេសមួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា ក្រុមហ៊ុន H&B បាន​ផលិត​ស្រា​ម្យ៉ាង​ដែល​មានឈ្មោះ​ថា Nyan Nyan Nouveau សម្រាប់​សត្វ​ឆ្មា បន្ទាប់​ពី​ការស្នើរ​សុំ​ជា​ច្រើន​ពី​អតិថិជន​ដែល​ចង់​ធ្វើ​ពិធី​បុណ្យ​ណូអែល និង​ពិធី​បុណ្យខួបកំណើត​ជាមួយនឹង​សត្វ​ឆ្មារ​របស់​ពួកគេ​។ ស្រា Nyan Nyan Nouveau មិន​បាន​ផ្សំ​ឡើង​ពី​ជាតិ​អាល់កុល​ណាមួយ​ឡើយ តែ​បាន​ផ្សំ​ឡើង​ពី​ទំ​ពាំ​បាយ​ជូរ​ដែល​មាន​ជាតិ​វីតាមីន C និង catnip ហើយ​ក្នុង​មួយ​ដប​មាន​ចំណុះ ១៨០ មី​លីត្រ និង​តម្លៃ ៤.០០ ដុល្លារ​។ អ្នក​បង្កើត​ឈ្មោះ Jenny Brown បាន​និយាយថា លោក​បាន​ទទួលយក​គំនិត​នេះ​នៅពេលដែល​លោក​បាន​ចូលរួម​ក្នុង​ទីផ្សារ​របស់​កសិករ​មួយ​នៅ​ឆ្នាំ ២០០៧ មកម្ល៉ះ​៕
White_Cats_Drinking_Wine_LG
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់