សារព័ត៌មានបរទេសនានា បានផ្សព្វផ្សាយឲ្យដឹងថា លោក Williams ត្រូវបានគេធ្វើរោគវិនិច្ច័យឲ្យដឹងថា លោកមានជំងឺមហារីកសួត និងប្រាប់ដល់ក្រុមគ្រួសារថាគាត់មិនមានរយៈពេលយូរនោះទេ សម្រាប់ការរស់នៅ។ទន្ទឹមជាមួយនឹងគ្នានេះដែរ ខណៈដែលខ្លួនកំពុងស្ថិតនៅលើសង្គ្រោះបន្ទាន់ក្នុង រដ្ឋ ជ័តជៀរ សហរដ្ឋអាមេរិក លោក និងមិត្តស្រីរបស់ខ្លួនឈ្មោះ Ruth Ann Terry ក៏បានរៀបចំពិធីរៀបការតែម្តង។
ប្រភពព័ត៌មានបានបន្តឲ្យដឹងថា សម្រាប់គូស្នេហ៍នេះដែរបានស្គាល់គ្នាអស់រយៈពេល ៧ ឆ្នាំនៅលើអនឡាញ ប៉ុន្តែក្រោយពីការធ្វើរោគវិនិច្ច័យ ក៏ជម្រុញឲ្យពួកគេរៀបការយ៉ាងប្រញាប់នៅលើរថយន្តសង្គ្រោះបន្ទាន់ដើម្បីបំពេញដង្ហើមចុងក្រោយរបស់លោក Carl Peyton Williams តែម្តង៕
ព័ត៌មានជាតិ
មតិយោបល់