ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ បានសម្រចចិត្តផ្តាច់ជីវិតរបស់ខ្លួន បន្ទាប់ពីឪពុកម្តាយរបស់នាងដាក់កំហិត ក្នុងការប្រើប្រាស់ទូរស័ព្ទដៃរបស់នាង និង ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ នេះបើយោតាមមន្ត្រីប៉ូលិសក្នុងតំបន់បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានក្នុងប្រទេសឥណ្ឌា និងចុះផ្សាយកាលពីថ្ងៃទី ២៥ ខែតុលានេះ។
ហេតុការណ៍នេះដែរបានកើតឡើង កាលពីយប់ថ្ងៃពុធ ក្នុងខែតុលានេះ បន្ទាប់ពីក្មេងស្រីអាយុ ១៧ ឆ្នាំឈ្មោះ Aishwarya S. Dahiwal មានរឿងឈ្លោះប្រកែកជាមួយនឹង ឪពុកម្តាយរបស់នាង លើករណីប្រើប្រាស់ហ្វេសប៊ុក នៅលើកុំព្យូទ័ររបស់នាង។
តាមការស៊ើបអង្កេត របស់មន្ត្រីការិយាល័យប៉ូលិស G. H. Lemgude បាននិយាយថា ឪពុកម្តាយរបស់ Aishwarya បានជំទាស់ជាច្រើនដង លើករណីកូនស្រីខ្លួនប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងលេង ឆាតតាមអនឡាញដោយទូរស័ព្ទដៃ។ឪពុកម្តាយរបស់នាង បានប្រាប់ឲ្យដឹងថាការហាមប្រាមកូនស្រី មិនឲ្យលេងហ្វេសប៊ុក និង ឆាត នៅលើទូរស័ព្ទដៃ គឺក្នុងគោលបំណង ណែនាំឲ្យនាង ផ្តោតសំខាន់ទៅលើការសិក្សា បច្ចេកទេសរបស់នាង និងការស្នាក់នៅឲ្យឆ្ងាយពីការជជែកកម្សាន្ត តាមរយៈអនឡាញ រយៈពេលយូរ។
បន្ទាប់ពីការឈ្លោះទាស់ទែង ក្មេងស្រីចិត្តដាច់ រូបនេះ បានចូលទៅបន្ទប់ របស់នាង ហើយក៏សម្រេចចិត្តព្យួរកដើម្បីផ្តាច់ជីវិតខ្លួន។ក្នុងនោះនាងក៏បានសរសេរលិខិតបណ្តាំចុងក្រោយរបស់នាង ផងដែរថា “នាងត្រូបានឪពុកម្តាយរារាំងជានិច្ចពីការប្រើប្រាស់ហ្វេសប៊ុក”។ តើហ្វេសប៊ុកអាក្រាក់ឬ? ខ្ញុំមិនអាចស្នាក់នៅក្នុងផ្ទះ ជាមួយនឹងការហាមប្រាមច្រើនយ៉ាងហ្នឹងនោះទេ និងមិនអាចរស់នៅដោយគ្មានហ្វេសប៊ុកនោះទេ។ការឈ្លោះទាស់ទែង និងហានផ្តាច់ជីវិតដោយសារតែហ្វេសប៊ុកនេះ ដែរ ប៉ូលិសកំពុងតែ ធ្វើការស៊ើបអង្កេត ។
មន្ត្រីជំនាញ់បាននិយាយថា នៅទីនេះ មានរឿងច្រើនណាស់ ដល់ថ្នាក់សម្រេចិត្តធ្វើអត្តឃាត ដោយរួមទាំង ជំងឺវិកលចរិក ដែលមិនទទួលបានការព្យាបាលក៏ថាបានដែរ។
គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់អ៊ីនធឺណេត នៅមានកម្រិតទាមនៅឡើយនោះទេ នៅទូទាំងប្រទេសឥណ្ឌា ប៉ុន្តែគេសង្ឈឹមថា វានឹងឈានដល់ទៅ ២០០ លានអនឡាញ ក្នុងចំណោម ១,២ ពាន់លាន អនឡាញ ដែលបញ្ចប់ក្នុងឆ្នាំ ២០១៣។
សម្រាប់ឆមាសទី ៣ សិស្សសាលាឥណ្ឌា កំពុងតែចូលចិត្តលេងហ្វេសប៊ុក ជាងការជជែកតាមទូរស័ព្ទ នេះបើយោងតាមការស្ទង់មតិ ដែលចេញផ្សាយ កាលពីខែ មិថុនា ដោយ Tata Consultancy Services ៕
មតិយោបល់