ទីក្រុងដារ៉ាសាឡឹម ( 27/10/13 )៖គណៈកម្មាការនៃក្រុមរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃអាទិត្យនេះបានបង្ហាញតារាងឈ្មោះអ្នកទោស 26 នាក់របស់ប៉ាលីស្ទីនដែលនឹងត្រូវដោះលែងនៅថ្ងៃអង្គារនេះ។ការសម្រេចចិត្តនេះក្រោមកិច្ចប្រឹងប្រែងជម្រុញឲ្យមានការពិភាក្សាគ្នាលើបញ្ហាសន្តិភាពរវាងប្រទេសទាំងពីរឲ្យមានការកាន់តែប្រសើរឡើង។
អ្នកទោស 26 នាក់ដែលស្ថិតនៅក្នុងចំណោមអ្នកទោសជនជាតិប៉ាលីស្ទីនសរុប 104 នាក់មាន 21 នាក់ជាអ្នកមកពីតំបន់ West Bank ហើយ 5 នាក់ផ្សេងទៀតជាអ្នករស់នៅក្នុងតំបន់ Gaza Strip ។លោកប្រធានាធិបតីអ៊ីស្រាអ៊ែលមិនបានធ្វើសេចក្តីថ្លែងការណ៍ច្រើនជាងនេះនោះទេលើការសម្រេចចិត្តរបស់ក្រុមគណៈរដ្ឋមន្ត្រីលើកនេះហើយលោកគ្រាន់តែមានប្រសាសថាវាជាការសម្រេចចិត្តរបស់ក្រុមគណៈរដ្ឋមន្ត្រីទាំងអស់មិនមែនជារបស់អ្នកណានោះទេហើយពួកយើងត្រូវតែគោរពលើសេចក្តីសម្រេចចិត្តមួយនេះ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/Israel1_zpsacd81fb1.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Israel2_zps5080f875.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Israel5_zps220fca81.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Israel3_zpsfe001795.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Israel6_zps496a8df4.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Israel4_zps8c47ee08.jpg
ព័ត៌មានជាតិ
មតិយោបល់