កំពត: ក្រោយពីមានរថយន្ត ២គ្រឿង បុកគ្នាផ្ទុះឆេះ លឺដូចស្នូរកាំភ្លើងធំ ប្រៀបបាននិងឈុតឆាក ហូលីវូដ លោកររសេនីយ៏ឯក ណុប សារ៉េត នាយការិយាល័យចរាចរណ៏ខេត្តកំពត បានប្រាប់ Post News នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះថា កាលពីម្សិលមិញ ក្នុងចំណោមរថយន្តតូរីស ២គ្រឿង ដែលបុកគ្នានោះ រថយន្តពណ៏ស ពាក់ស្លាកលេខ ព្រះសីហនុ៥៣៦១ ជិះគ្នា១០នាក់ រងរបួសស្រាល៥នាក់ ក្នុងនោះស្រីម្នាក់ ហើយរថយន្តនេះ ចេញដំណើរពីខេត្តកំពត ក្នុងទិសដៅទៅខេត្តព្រះសីហនុ ដែលមានទិសផ្ទុយគា្នជាមួយរថយន្តពណ៍លឿង ខណៈភ្លៀងធ្លាក់ផង ក៍ជ្រុលទៅបុកគ្នា។
គួររំឭកថា កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ មានករណីបុកគ្នា ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចខាងលិចស្ពានដុកត្រុំលើ ផ្លូវជាតិលេខ៣ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុទឹកឈូ ខេត្តកំពត។ ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកទឹកឈូ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដើម្បីពន្លត់ភ្លើង៕



https://youtu.be/hbRJsgc9atc
https://youtu.be/wzz157wcva0
មតិយោបល់