ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp បានជាប់ចំណាត់ថ្នាក់លេខមួយជាក្រុមហ៊ុនផលិតរថយន្តដែលលក់បានច្រើនជាងគេបំផុតសម្រាប់រយៈពេល ៩ខែដំបូងក្នុងឆ្នាំ ២០១៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។
ក្រុមហ៊ុន Toyota បាននិយាយថា តួលេខនៃការលក់រថយន្តសរុបនៅជុំវិញពិភពលោកមានប្រមាណ ៧,៤១លានគ្រឿង បើធៀបទៅនឹងឆ្នាំមុនកើនឡើងបន្តិចបន្ដួច ប៉ុន្តែបានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេ។
ទីផ្សាររថយន្ត Toyota ដែលលក់ដាច់ជាងគេគឺនៅសហរដ្ឋអាមេរិក ប៉ុន្តែសម្រាប់ទីផ្សារចិនវិញ កើនឡើងតិចតួចបំផុត។
ចន្លោះពីខែមករាដល់ខែកញ្ញា ក្រុមហ៊ុន Toyota លក់រថយន្តបានចំនួន ៧,២៥លានគ្រឿង អត្រាកំណើនប្រចាំឆ្នាំមានចំនួន ៤,៦ភាគរយ៕
មតិយោបល់