ព័ត៌មានជាតិ

អ្នក​កាប់​សាច់​សម្លាប់​ម្តាយ​និង​កូន 4 នាក់​នៅ​ញូវយ៉ក​

អាមេរិក៖​ទីក្រុង​ញូវយ៉ក​៖​ប្រភព​ព័ត៌មាន​ពី​រ៉​យ​ទ័របាន​ឲ្យដឹង​ថា​គ្រួសារ​អ្នករស់នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ម្តាយ​និង​កូន 4 នាក់​របស់​ត្រូវបាន​បាន​បុរស​ម្នាក់​ជា​អ្នក​កាប់​សាច់​ម្នាក់​កាប់​ចិញ្ច្រាំ​រហូតដល់​ស្លាប់​ទាំងអស់គ្នា​នៅក្នុង​ផ្ទះ​របស់​ខ្លួន​ដែល​ស្ថិតនៅ​ក្បែរ​ឧទ្យាន Brooklyn’s Sunset ។​បងប្អូន​ជា​ដូន​មួយ​របស់​ប្តី​នៃ​ស្ត្រី​ដែល​ស្លាប់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​មនុស្សឃាត​នៅ​ថ្ងៃអាទិត្យ​ក្រោយ​កើតហេតុ​ភ្លាមៗ​។​
kill mother
​ប៉ូលីស​បានទទួល​ព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​នៅ​យប់​ថ្ងៃ​សៅរ៍​ហើយ​ពួកគេ​បាន​រកឃើញ​ក្មេង​ប្រុស​ពីរ​នាក់​ក្មេងស្រី​ពីរ​នាក់​ដែល​ដេក​ប្រឡាក់​សុទ្ធតែ​ឈាម​និង​របួស​ពេញ​ខ្លួន​នៅក្នុង​ផ្ទះ​។​បុរស​ដែល​មានឈ្មោះ Ming Dong Chen អាយុ 25 ឆ្នាំ​ត្រូវបាន​គេ​ឃើញ​នៅក្នុង​ផ្ទះ​ដែរ​នៅ​ពេល​ប៉ូលិស​ទៅដល់​ហើយ​គាត់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​និង​ក៏​ត្រូវ​ទទួល​ជាប់ចោទ​ពី​បទ​មនុស្សឃាត 5 នាក់​ជាប់ចោទ​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​បទចោទប្រកាន់​ពី​ការប្រទុស្តវាយ​ជាមួយ​ប៉ូលីស​ផងដែរ​។​

​ក្មេង​បី​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​នៅពេលដែល​ម្តាយ​និង​កូន​ម្នាក់​ទៀត​ត្រូវបាន​ស្លាប់​នៅពេល​ដែល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​មួយ​នៅក្បែរ​កន្លែង​កើតហេតុ​។​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ទាំង​ប្រាំ​នា​ក់រូម​មាន​អ្នកស្រី Qiao Zhen Li អាយុ 37 ឆ្នាំ William Zhou 1 ឆ្នាំ Kevin Zhou 5 ឆ្នាំ Amy Zhou7 ឆ្នាំ​និង Linda Zhou 9 ឆ្នាំ​។​
kill son
​ប្តី​របស់​អ្នកស្រី Li បាន​មកដល់​ផ្ទះ​វិញ​ក្រោយ​ប៉ូលីស​មក​ដល់​ហើយ​មិន​ត្រូវ​បាន​ជាប់ចោទ​ក្នុង​ការ​ពាក់ព័ន្ធ​នៃ​ការស្លាប់​នេះ​ឡើយ​នៅពេល​ដែល​ប៉ូលិស​បដិសេធ​មិន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ពី​មូលហេតុ​នៃ​ការ​ដែល​នាំទៅ​ដល់​ការសម្លាប់​បែប​នេះ​ឡើយ​៕​

មតិយោបល់