យោងប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថា លោកវេជ្ជបណ្ឌិតម្នាក់ត្រូវបានចាប់ខ្លួនពីបទឃាតកម្ម និងផ្តន្ទាទោស បន្ទាប់ពីមានចេតនាធ្វើឲ្យរីករាលដាលនៃជម្ងឺថ្លើមប្រភេទ C ក្នុងចំណោមអ្នកជម្ងឺរបស់លោក នេះបើតាមការវិនិច្ឆ័យរបស់តុលាការក្នុងរដ្ឋ Nevada ។
លោក Dipak Desai គឺជាម្ចាស់នៃមជ្ឍមណ្ឌល់ Endoscopy ភាគខាងត្បួងនៃរដ្ឋ Nevada ជាកន្លែងដែលអ្នកជម្ងឺជាង ១០០ នាក់បានឆ្លងមេរោគរលាកថ្លើមប្រភេទ C នៅក្នុងឆ្នាំ ២០០៧ និង ២០០៨ ។ នៅក្នុងកំឡុងពេលជំនុំជម្រះព្រះរាជអាជ្ញាបានប្រាប់តុលាការថា Desai និង Ronald Lakeman ដែលជាជំនួយការរបស់គាត់បានប្រើមេរោគឡើងវិញ និងឧបករណ៍វិជ្ជសាស្ត្រផ្សេងៗទៀត។ ប៉ុន្តែលោកមេធាវីរបស់ Desai បដិសេធ ហើយបាននិយាយទៅកាន់តុលាការថាគាត់គឺជាមនុស្សដែលស្រឡាញ់ ហើយមិនបានគិតទុកនឹងបំផ្ទុះជម្អឺនេះឡើងទេ។
ឥឡូវនេះតុលាការបានសម្រេចឲ្យវេជ្ជបណ្ឌិតរូបនោះជាប់ពន្ធនាគារចំនួន ១៨ ឆ្នាំទើបដោះលែងឲ្យមានសេរីភាព ចំណែកឯលោក Ronald Lakeman ក៏ត្រូវផ្តន្ទាទោស ឲ្យទៅបំរើនៅក្នុងពន្ធនាគាររយៈពេល ៨ ឆ្នាំផងដែរ៕
មតិយោបល់