កំពង់ឆ្នាំងៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ធ្វើការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ក្រោយពីធ្វើសកម្មភាពលួចគាស់ផ្ទះលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ឆ្នាំ២០១៣ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យន ប៊ុនហៀង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ចំណែកជនរងគ្រោះឈ្មោះ យ៉ា យ៉ុន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ចប្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ដកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់