Bank of China ជាធនាគារធំមួយក្នុងចំណោមធនាគារផ្ដល់ប្រាក់កម្ចីធំៗទាំង ៤របស់ចិន នៅថ្ងៃពុធម្សិលមិញនេះបាននិយាយថា ប្រាក់ចំណេញសុទ្ធនៅក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០១៣ នេះបានកើនឡើង ១៣,២ភាគរយ មានទឹកប្រាក់មានចំនួន ១៩,៦ពាន់លានដុល្លារអាមេរិក។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ប្រាក់ចំណូលការប្រាក់សុទ្ធមានចំនួន ២០៨,៣ពាន់លានយន់ នៅក្នុងរយៈពេល ៩ខែដំបូង បើធៀបនឹងឆ្នាំមុនកើនឡើង ៩.៩ភាគរយ។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ការខាតបង់ទៅលើទ្រព្យសកម្មមានចំនួន ១៨,៧ពាន់លានយន់៕
មតិយោបល់