ព័ត៌មានជាតិ

គ្រាន់តែរឿងអស់ថ្មពិលសោះ កូនប្រសារទាញកាំបិតកាប់ឪពុកក្មេក

ពោធិ៍សាត់ៈ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយជនល្មើសជាកូនប្រសារ បានទាញកាំបិតករកុក កាប់ឪពុកក្មេក បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី យប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិថ្មី ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះជាឪពុកក្មេកឈ្មោះ លឹម ឈុន អាយុ៦០ឆ្នាំ។ រីឯជនល្មើសជាកូនប្រសារ មានឈ្មោះ ហោ ហា ហៅ(ងុយ) ភេទប្រុស អាយុ៣៨ឆ្នាំ។

ចំណែកមូលហេតុ បណ្តាលមកពីទំនាស់ក្នុងវង់ផឹកស៊ី ព្រោះតែឪក្មេកចោទប្រកាន់ថាកូនប្រសារប្រើពិលអស់ថ្ម៕

មតិយោបល់