ព័ត៌មានជាតិ

ស្លាប់​មួយ​រំពេច​ដោយសារតែ​ទាស់ខ្ជិះដូង​

បុរស​ម្នាក់​ដែល​រស់នៅ Stapleton (England)​បាន​ស្លាប់​ភ្លាមៗ ខណៈ​ពុល​ចំណី​ខ្ជិះដូង ។​នេះ​បើយោង​តាម​ប្រភព​ព័ត៌មាន​បរទេសមួយ បាន​ចុះផ្សាយ​ឲ្យដឹង​។​
ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​ខណៈ​ដែល លោក Marcus Sweet អាយុ ៤៦ ឆ្នាំ ​ដែល​ត្រូវជា​ប្តី​របស់ នាង Julie ទៅ​ចង្ក្រាន​បាយ ហើយ​ភ្លក់​ខ្ជិះដូង ដែល​ប្រពន្ធ​គាត់​ទុក​ស្ល មួយ​ស្លាបព្រា​បាយ ដោយសារតែ​ប្រពន្ធ​របស់​គាត់​មិន​ចំអិន​អាហារ​ពេល​ល្ងាច​។​
Marcus Sweet
​ក្រោយ​ភ្ល​ក់លោក ក៏​ចាប់ផ្តើម មាន​អារម្មណ៍​ឈឺ​បំពង់ក និង​ដង្ហើម​ខ្លី ៗ ហើយក៏​បាន​ប្រាប់​ប្រពន្ធ​គាត់​បញ្ចូន​គាត់​ទៅ​មន្ទីរពេទ្យ តាម​រយៈ​រថយន្ត​សង្គ្រោះបន្ទាន់​។ តាម​របាយការណ៍​មក​ថា លោក Marcus Sweet តាំងពីដើម​មក​មិន​ដែល​បាន​ប៉ះពាល់ ឬ​ភ្លក់​ខ្ជិះដូង ម្តងណា​ឡើយ ។ តែ គេ​គ្រាន់តែ​ដឹងថា លោក ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ហេតុផល​ខាងលើ​៕

មតិយោបល់