ព័ត៌មានជាតិ

រថយន្តរបស់ស្ថានទូតវៀតណាមបុករថយន្ដឡិចសីុសត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ=បុរសជនជាតិវៀតណាម២នាក់ស្រវឹងជោកជាំ បានបើកបរក្នុងល្បឿនយ៉ាងលឿន ខណៈដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុករថយន្តឡិចសីុសRX400 បណ្ដាលឲ្យក្រឡាប់ផ្អៀងជើងមួយចំហៀង តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្ករឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

  
  
  
  
  

មតិយោបល់