ព័ត៌មានជាតិ

កម្ពុជា​ទំនង​ជា​ត្រូវ​បាន​អាមេរិក​​ឈ្លប​យក​ការណ៍​

រឿង​សហរដ្ឋ​អាមេរិក​ឈ្លប​យក​ការណ៍​​រដ្ឋាភិ​បាល​​នៃ​ប្រទេស​ផ្សេងៗ​នៅ​លើ​សកល​លោក​ ដោយ​ក្រុម​ភ្នាក់ងារ​សន្ដិសុខ​ជាតិ​ត្រូវ​បាន​​ទម្លាយ​​ដោយ​លោក ​Edward Snowden​ ដែល​​ជា​អតីត​​បុគ្គលិក​ភ្នាក់ងារ​សន្ដិ​សុខជាតិ​ ហើយ​នៅ​ពេល​នេះ​ លោក​កំពុង​តែ​ជ្រក​កោន​​នៅ​​ក្នុង​​ប្រទេស​រុស្ស៊ី​ ដែល​ធ្វើ​ឲ្យ​អាមេរិ​ក​ខឹង​យ៉ាង​ខ្លាំង​។

ដោយ​ឡែក​កាល​ពី​ថ្មីៗ​នេះ​ ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង​ AFP​ បាន​ចុះ​ផ្សាយ​ថា​ អាមេរិក​បាន​ឈ្លប​យក​ការណ៍​​ និង​ប្រមូល​ទិន្នន័យ​សម្ងាត់​រដ្ឋា​ភិបាល​មួយ​ចំនួន​នៅ​អាស៊ី ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។​

សារព័ត៌​មាន​អូស្រ្តាលី​ Sydney​ Morning​ Harald​ បាន​បញ្ចេញ​ឯកសារ​សម្ងាត់​​របស់​​លោក​ Edward ​Snowden​ ដោយ​បាន​បង្ហាញ​ថា​ សហ​​រដ្ឋ​អាមេរិក​បាន​ឈ្លប​យក​ការណ៍​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ ដូចជា​ ចិន​ ឥណ្ឌូ​នេស៊ី​ មីយ៉ាន់ម៉ា​ ថៃ​ និង​កម្ពុជា​ ជាដើម​។​

ក្នុង​ចំណោម​ប្រទេស​នៃ​សមាគម​អាស៊ាន​ មាន​តែ​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេ​ស៊ី​ប៉ុណ្ណោះ​ មាន​​បាន​បញ្ចេញ​​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​​សកម្មភាព​​នេះ ​ព្រម​ទាំង​បាន​និយាយ​ថា​ ទង្វើ​របស់​អាមេរិ​ក​មួយ​នេះ​ វា​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការ​ទូត​មាន​ភាព​តាន​តឹង​ឡើង​។​

ពាក់ព័ន្ធនឹងរឿងនេះ​ ប្រទេសថៃ មីយ៉ាន់ម៉ា និងជាពិសេសកម្ពុជា​​នៅ​មិនទាន់​​មាន​ប្រតិកម្ម​ណា​មួយ​ឡើយ ​ប៉ុន្តែ​​ប្រទេស​មួយ​ចំនួន​​មិន​បាន​​ពេញ​ចិត្ត​នឹង​ទង្វើ​នេះ​ឡើយ​៕​
Edward-snowden

មតិយោបល់