ព័ត៌មានជាតិ

ប្រេស៊ីល​ជួប​ឱភាព​ពាណិជ្ជ​កម្ម​ប្រចាំ​ខែ​ខ្ពស់​បំផុត​ ក្នុង​រយៈ​ពេ​ល ​១៣​ឆ្នាំ​ចុង​ក្រោយ​

ប្រទេសប្រេស៊ីលបានជួបឱភាពពាណិជ្ជកម្មប្រចាំខែ​ខ្ពស់​បំផុត​នៅ​ក្នុង​ខែ​តុលា​ កន្លង​ទៅ​ ដោយ​មាន​ទឹក​ប្រាក់​ទំហំ​ ២២៤​លាន​ដុល្លារ​​អាមេរិក​ ដែល​មិន​ធ្លាប់​ជួប​តាំង​ពី​ឆ្នាំ​ ២០០០​ មកម៉្លេះ​។​ នេះ​បើយោង​តាម​ការ​ឲ្យ​ពី​ក្រសួង​អភិវឌ្ឍន៍​ ឧស្សាហ​កម្ម​ និង​ពាណិជ្ជ​កម្ម​បរទេស​​ឲ្យ​​ដឹង​​កាល​ពី​ចុង​សប្ដាហ៍​មុន​។​

ការនាំចេញនៅក្នុងខែតុលា មានទឹកប្រាក់សរុបចំនួន ២២,៨២​ពាន់​លាន​ដុល្លារ​អាមេរិក​ កើន​ឡើង​ ០,៣​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំមុន​ ខណៈ​​ដែល​ការ​នាំ​ចូល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ ២៣,០២​ពាន់​លាន​ដុល្លារ​អាមេរិក​ ដោយ​បាន​កើន​ឡើង​ ៩,៦​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

​នៅក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ ២០១៣ ការនាំចេញរបស់​ប្រទេស​ប្រេស៊ីល​​បាន​ធ្លាក់ចុះ​ ១,៩​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​​កាល​ពីឆ្នាំ​ ២០១២​ ខណៈ​ដែល​ការ​នាំចូល​កើន​ឡើង​ ៧,៥​ភាគរយ​។​

រដ្ឋាភិបាលនៃប្រទេសនេះ បាននិយាយថា នឹងកាត់បន្ថយ​ឱភាព​ពាណិជ្ជកម្ម​នៅ​ក្នុង​កម្រិត​មួយ​ទាប់​បំផុត​ក្នុងឆ្នាំ​ ២០១៣​ នេះ៕​

An aerial view of the port at Guanabara bay in Rio de Janeiro

មតិយោបល់