ព័ត៌មានជាតិ

ប្រើ​អន្ទង់​ម៉ាស្សា​ស្មានតែ​ស្រួល ដឹងអី​វា​ចូលទៅ​ក្នុង​ប្រហោង​លិង្គ​

​យោងតាម​គេហទំព័រ​បរទេស​នានា​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៥ ខែវិច្ឆការ​ឆ្នាំ ២០១៣ បានឲ្យដឹងថា ការព្យាបាល​តាមរយៈ​ការ​ម៉ាស្សា​ដោយ​ប្រើ​អន្ទង់​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ក្នុងការ​ជំ​រុះ​កោសិការ​ចាស់ៗ​ដែល​ងាប់​។ វិធី​នេះ​មាន​ភាពងាយស្រួល និង​អត្ថប្រយោជន៏​ច្រើនណាស់​ដល់​ស្បែក ប៉ុន្តែ​ក៏​មាន​ហានិភ័យ​ខ្ពស់​ដែល ពេល​អនុវត្ត​ការព្យាបាល​។ ករណី​នេះ​មាន​លោក Zhang Nan វ័យ ៥៦ ឆ្នាំ​ជា​អ្នករស់នៅ​ក្នុង​ខេត្ត Hubei ប្រទេស​ចិន គឺជា​គំរូ​ដ៏​ល្អ​ស្រាប់​។ ជាមួយនឹង​គោលបំណង​ក្នុងការ​សម្រាប់​លំហែរ​កាយ បន្ទាប់​ពី​ការនឿយហត់​និង​ការងារ​ប្រចាំ​ថ្ងៃ​ផង​នោះ គាត់​បាន​ស្វែងរក​សេវាកម្ម​ម៉ាស្សា​ព្យាបាល​ដោយ​ប្រើ​អន្ទង់​។ នៅពេល​ដែល​ចុះ​ត្រាំ​ក្នុង​អាងទឹក លោក Zhang Nan មាន​អារម្មណ៍​ថា​អន្ទង់​បានមក​ខាំ​ជុំវិញ​រាងកាយ​របស់គាត់ ប៉ុន្តែ​ភ្លាមៗ​នោះ​គាត់​ក៏​មាន​អារម្មណ៍​ឈឺចាប់​នៅត្រង់​តំបន់​អា​អូន​តូច ហើយ​គាត់​ក៏​បាន​រកឃើញ​អន្ទង់​តូចៗ​បាន​ចូល​ទៅ​លុកលុយ​ទីនោះ ព្រមទាំង​ចូល​ទៅ​ដល់​បំពង​នោម​របស់គាត់​ថែម​ទៀត​។
ell
​ជា​ចុងក្រោយ​លោកគ្រូ​ពេទ្យ​បាន​ចំណាយ​ពេល​បី​ម៉ោង​ដើម្បី​ធ្វើការ​វះកាត់​យក​អន្ទង់​តូចៗ​ចេញពី​រាងកាយ​របស់គាត់​។ លោក​វេជ្ជបណ្ឌិត Jin Wang ដែលជា​អ្នក​វះកាត់​ផ្ទាល់​មានប្រសាសន៍ថា អន្ទង់​ចូលទៅក្នុង​រាងកាយ​របស់លោក Zhang Nan ត្រូវបាន​ស្លាប់ ហើយ​វេជ្ជបណ្ឌិត​បាន​ពន្យល់​ទៀតថា បើទោះជា​បំពង​លិង្គ​របស់​គាត់​តូចចង្អៀត​ក៏ពិតមែន ប៉ុន្តែ​អន្ទង់​ទាំងនោះ​នៅតែ​អា​ចរុល​ចូល​ទៅ​បាន​ដោយសារតែ​ស្បែក​របស់​វា​មាន​ជាតិ​រំអិល ដែល​ធ្វើឲ្យ​វា​រុលចូល​កាន់តែជ្រៅ​ទៅក្នុង​លិង្គ​របស់លោក Zhang Nan ដូច្នេះ​៕​

មតិយោបល់