ភ្នំពេញៈ ពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូម៉ាក PCX នៅមុខសាលារៀនអរន្តជាតិរតនៈបញ្ញា ដែលបានបាត់កាលពីវេលាម៉ោង ១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូ មុខរបរ គ្រូបង្រៀន ក្រោយកើតហេតុ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ហើយបានសំណូមពរដល់សមត្ថកិច្ច ជួយពន្លឿនរកម៉ូតូគាត់ឲ្យបានឆាប់រហ័សផង ហើយបើមានណារកឃើញ នឹងមានជូនសារគុណ។
សូមបញ្ជាក់៖ ករណីខាងលើនេះ សមត្ថកិច្ចខណ្ឌច្បារអំពៅ មិនទាន់អាចចាប់ ជនសង្ស័យ បានយកមកផ្ដន្ទាទោសនៅទ្បើយទេ ខណៈពលរដ្ឋខ្លះ មានមតិផ្សេងៗគ្នា រិះគន់ទៅលើមន្ត្រីជំនាញ ក្នុងខណ្ឌច្បារអំពៅ ប្រើពេលចាប់ចោរលួចយូរមែនទែន ដូចរាវម្ជុលក្នុងបាតសមុទ្រ ឬមួយគ្មានសមត្ថភាពក្នុងការស្រាវជ្រាវ ចាប់ជនសង្ស័យតែម្ដង៕
មតិយោបល់