ព័ត៌មានជាតិ

ចាក់​សម្លាប់​មនុស្ស​បី​នាក់​នៅ​លើ​ឡានក្រុង​នៅ​ណ័​រវេយ​

ទីក្រុង​អូ​ស្លូ (04/11/13) ៖​មនុស្ស​បីនាក់​ដែល​បាន​ធ្វើដំណើរ​នៅលើ​រថយន្ត​ក្រុង​មួយ​ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេសណ័​រ​វេយ​ត្រូវ​បាន​ចាក់​សម្លាប់​ដោយ​បុរស​ម្នាក់​អាយុប្រមាណ​ជា 5o ឆ្នាំ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​។​
Norway-bus-scene_2723425b
​មនុស្ស​ទាំង​បី​នាក់​រួម​ទាំង​អ្នកបើកបរ​ម្នាក់​អ្នកដំណើរ​ពីរ​នាក់​ត្រូវបាន​គេ​បញ្ជាក់​ថា​បាន​ស្លាប់​ក្រោយ​ការ​កើត​ហេតុ​ភ្លាមៗ​។​រីឯ​ឧក្រិដ្ឋជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​នឹង​កាំបិត​ដែល​ខ្លួន​បាន​ប្រើប្រាស់​នៅ​វេលា​ម៉ោង​ប្រមាណ 7 យប់​ម៉ោង​ក្នុងស្រុក​។​ឡានក្រុង​មួយ​នេះ​ត្រូវបាន​ប្លន់​ដោយ​ឧក្រិដ្ឋជន​នៅ​ចន្លោះ​ផ្លូវ​ពី Aarda និង​តំបន់ Tyin ។​

​រថយន្ត​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​ស្នើរ​ឲ្យទៅ​ដល់​ទី​កន្លែង​កើតហេតុ​ក្រោយ​ការរាយការណ៍​ពី​ការចាប់​ជម្រឹត​នេះ​តែ​ក្រោយមក​ឧក្រិដ្ឋជន​ត្រូវបាន​ចាប់ខ្លួន​បាត់​ទៅ​ហើយ​ហើយ​ជនរងគ្រោះ​ក៏​បាន​បាត់បង់​ជីវិត​ហើយ​ដែរ​។​ធ្លាប់​មាន​ហេតុការណ៍​ស្រដៀង​នេះ​កើតឡើង​ម្តង​ដែល​កាលពី​ឆ្នាំ 2003 ដែល​កាលនោះ​អ្នកបើកបរ​ម្នាក់​គត់​ដែល​ត្រូវបាន​សម្លាប់​ក្រោយ​ការព្យាយាម​ជួយ​អ្នកដំណើរ 30 ផ្សេងទៀត​នៅ​លើ​ឡាន​របស់ខ្លួន​៕​

មតិយោបល់