ព័ត៌មានជាតិ

នគរបាល​ស្រុក​ទឹកផុស​ឃាត់ខ្លួន​បុរស​ម្នាក់​ ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​

​កំពង់ឆ្នាំង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​អង្គារ​ ទី​០៨​ ខែកុម្ភ:​ ឆ្នាំ​២០២២​ កម្លាំង​ជំនាញ​របស់​អធិការ​នគរបាល​ស្រុក​ទឹកផុស​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ហ៊ុន​ ផា​ន​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​នៅ​ភូមិ​រមាស​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ពី​បទ​ប៉ុនប៉ង​រំលោភ​ ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​០៧​ ខែកុម្ភ:​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ៤​និង​៣០​នាទី​ ព្រឹក​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ខាងលើ​ ជនសង្ស័យ​បាន​ឡើង​នៅ​លើ​ផ្ទះ​របស់​ឈ្មោះ​ អ​.​ល​ អាយុ​ ៥១​ឆ្នាំ​ ស្ថិត​ក្នុងភូមិ​រមាស​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ហើយ​បាន​ចាប់​ឈ្មោះ​ អ​.​ល​ រំលោភ​ ។​ ពេល​នោះ​ឈ្មោះ​ អ​.​ល​ បាន​រើបំរះ​ ប្រតាយប្រតប់​គ្នា​នឹង​ស្រែក​ខ្លាំងៗ​ ហើយ​ឈ្មោះ​ អៀង​ តុ​ប​ បានឮ​ ក៏​ទៅ​ជួយ​ ទើប​ជនសង្ស័យ​បាន​បញ្ឈប់​សកម្មភាព​។​

ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​០៨​ ខែកុម្ភ:​ ឆ្នាំ​២០២២​ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​ កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

មតិយោបល់