យោងតាមគេហទំព័រ Softpedia ដែលចុះផ្សាយនៅថ្ងៃទី ៤ ខែវិច្ឆការ ឆ្នាំ ២០១៣ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើក្មេង ៣៧ នាក់ចាប់ពីអាយុ ៨ ទៅ ១១ ឆ្នាំ។ តាមរយៈការសិក្សានោះបង្ហាញឲ្យឃើញថា ជិតមួយភាគបីនៃក្មេងទាំងអស់នោះចាប់ផ្តើមលើសទម្ងន់ខុសពីធម្មតា នៅក្នុងពេលតែ ៣ សប្តាសហ៏ប៉ុណ្ណោះ។ ក្នុងកំឡុងពេលមួយសប្តាហ៏ដំបូងអ្នកសិក្សាស្រាវជ្រាវបានរកឃើញថាអ័រម៉ូនអត់អាហារមានកម្រិតទាប ដែលឲ្យឈ្មោះថា leptin ។ ការសាកល្បងនេះផងដែលបានរកឃើញកម្រិតមធ្យមនៃការឡើងទម្ងន់កន្លះផោន និងការបញ្ចេញជាតិកាឡូរីប្រមាន ១៣៤ តិចជាងមុននៅក្នុងមួយថ្ងៃ នេះបើតាមរបាយការណ៍ពី EurekAlert ។ សរុបមកវិញលទ្ធផលពីការសិក្សានេះបានបង្ហាញថាកុមារដែលដេកនៅពេលយប់បានគ្រប់គ្រាន់អាចធ្វើឲ្យប្រសើរឡើងនៃប្រពន្ធ័ការពារ និងការព្យាបាលជម្ងឺធាត់៕
ព័ត៌មានជាតិ
មតិយោបល់