ព័ត៌មានជាតិ

កូនក្រមុំ​យក​សេះ​ធ្វើជា​អ្នក​កំដរ​ក្នុង​ថ្ងៃ​រៀបការ​

​តាម​ប្រភព​ព័ត​មាន yourjewishnews ដែល​ចុះផ្សាយ​កាលពី​ពេល​ថ្មី​នេះ​បានឲ្យដឹងថា មាន​រឿង​គួរឲ្យ​អស់សំណើ​ចមួយ​រវាង​គូស្នេហ៍​មួយគូរ​ដែល​នៅក្នុង​ថ្ងៃ​រៀបការ​របស់​ពួកគេ ខាង​កូនក្រមុំ​បាន​យក​សេះមួយ​ក្បាល​មក​ធ្វើ​ជា​កូន​កំដរ​ជំនួស​មនុស្ស​ទៅវិញ​។ ហេតុការណ៍​ត្រូវបាន​គេ​ដឹងថា កូនក្រមុំ​មានឈ្មោះ Alex Wells មាន​វ័យ ២៨ ឆ្នាំ បានជ្រើសរើស Lianna Bourne ដែល​ជា​មិត្ត​របស់​នាង ព្រមទាំង​សេះ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​គឺ Toffee អាយុ ១៧ ឆ្នាំ​មក​ធ្វើជា​អ្នក​កំដរ​នៅ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​នេះ​។ Wells បាន​និយាយថា​សេះមួយ​ក្បាល​នេះ​គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ និង​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​បាន​រស់នៅ​ជា​នាង​អស់​រយៈពេល ១៣ ឆ្នាំ​មកហើយ ហើយ​នាង​ក៏​បាន​សុំ​ការអនុញ្ញាត​រៀបការ​ពី​សេះមួយ​ក្បាល​នេះ​ផង​ដែរ​។

​ទោះបីជា​ការ​រៀបកា​ររ​វាង​លោក Graham មាន​វ័យ ២៩ ឆ្នាំ ជាមួយនឹង Wells ចាត់ទុក​សេះ​ជាសំខាន់​ក៏ដោយ ក៏​ប៉ុន្តែ​ករណី​បែប​នេះ​មិន​ត្រូវបាន​អនុញ្ញាត​នៅក្នុង​វិស័យ​សាសនា​នោះទេ​៕

123

មតិយោបល់