ព័ត៌មានជាតិ

ក្លិប Juventus ត្រឹមតែ​ស្មើ​ជាមួយនឹង Real Madrid យប់មិញ​

​មុន​ការប្រកួត​ក្លប Juventus និង Real Madrid កាលពី​រាត្រី​ម្សិលមិញ តារា​ម៉ូ​ដែល Laura Cremaschi បានបង្ហាញ​ដើមទ្រូង​ពី​ការទស្សទាយ ដោយ​ទាយ​ថា ក្លិប Juventus ឈ្នះ Real ក្នុង​លទ្ធផល ២-១ លើ​ទឹកដី​ខ្លួន ខណៈ​ដែល​ជំនួប​ជើង​ទី ១ ក្នុង​ក្របខណ្ឌ Champions League ចាញ់​ក្នុង​លទ្ធផល ២-០ កាលពី​សប្តាហ៍​កន្លងទៅ​។​
Real Madrid
​សម្រាប់​ការទស្សទាយ​នេះដែរ វា​ជិត​ត្រូវ​ដែរ ដោយ​លទ្ធផល សម្រាប់​គូប្រកួត​នេះ​ដែរ​ត្រឹមតែ​ស្មើ ក្នុង​លទ្ធផល ២-២ លើ​ទឹកដី Juventus ។​ក្នុងនោះ ក្លិប Juventus បាន​បំបែក​ពងមាន់​របស់ ក្លិប Real Madrid ដោយ​ការ​ស៊ុត​ប៉េណ័ល​ទី ដោយ​កីឡាករ VIDAL ក្នុង​នាទី ៤២ ។ ចំណែក​ក្លិប Real Madrid វិញ​គ្រាប់​បាល់​ដែល​បំប៉ោង​សំណាញ់ Juventus នៅ​នាទី ៥២ ដោយ​កីឡាករ Ronaldo ធ្វើឲ្យ ក្លិប Real តាម​ស្មើ​។

៨​នាទី​ក្រោយ កីឡាករ BALE បាន​ធ្វើឲ្យ Real Madrid នាំមុខ​ក្នុង​លទ្ធផល ២-១ ដែល​បញ្ជ្រានៃ​ការទា​យរបស់ តារា​ម៉ូ​ដែល Laura Cremaschi ។ តែ​ទោះជា​យ៉ាងនេះក្តី LLORENTE របស់ Juventus ក៏​បាន​ស៊ុត​បំប៉ោង​សំណាញ់ Real Madrid វិញ​ផង​ដែរ ក្នុង​លទ្ធផល ២-២ នៅ​នាទី ៦៥ ។​
​ចប់​លទ្ធផល ក្លិប​ទាំងពីរ​ត្រឹមតែ​ស្មើគ្នា​តែប៉ុណ្ណោះ ៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់